រំលង​ការ​រុករក​ចម្បង

ទីបន្ទាល់សមាជិក​ទៅកាន់​ព្រះវិហារបរិសុទ្ធ

នាងខ្ញុំឈ្មោះ ម៉ន លិ បានទៅដល់ព្រះវិហារបរិសុទ្ធ ។ ខ្ញុំមានអារម្មណ៍មួយថាទទួលបានពន្លឺដ៏អស្ចារ្យ ដោយសារនាងខ្ញុំបានធ្វើពិធីផ្សារភ្ជាប់ជាមួយនឹងក្រុមគ្រួសារ ហើយបានសង្គ្រោះជីដូនជីតារបស់នាងខ្ញុំ ។ នាងខ្ញុំមានអារម្មណ៍ថាមានអំណរយ៉ាងខ្លាំង ។

នាង​ខ្ញុំឈ្មោះ​ ម៉ន លិ ​បាន​ទៅ​ដល់​ព្រះវិហារបរិសុទ្ធ ។ ខ្ញុំ​មានអារម្មណ៍​មួយថា​ទទួលបាន​​ពន្លឺ​ដ៏​អស្ចារ្យ ​ដោយ​សារ​នាង​ខ្ញុំ​បាន​ធ្វើ​ពិធី​ផ្សារភ្ជាប់​ជាមួយ​នឹង​ក្រុមគ្រួសារ ហើយ​​បាន​សង្គ្រោះ​ជីដូនជីតា​របស់​នាង​ខ្ញុំ ។ នាង​ខ្ញុំ​មាន​អារម្មណ៍​ថា​មានអំណរ​យ៉ាង​ខ្លាំង ។

បាទឈ្មោះ បួន រស់ អាយុ ៣៤ ឆ្នាំ

ខ្ញុំ​បាទ​ឈ្មោះ បួន រស់ អាយុ ៣៤ ឆ្នាំ ។ ពេល​ដែល​ខ្ញុំ​បាន​មក​ដល់​ព្រះវិហារបរិសុទ្ធ ខ្ញុំ​ឃើញ​ព្រះ​ដំណាក់​ព្រះ​យ៉ាង​ស្អាត និង​មាន​វិរៈភាព ។ ខ្ញុំ​មានអារម្មណ៍​ថាបាន​ជួប​នឹង​ព្រះ។ ​​ខ្ញុំនឹក​​ស្មាន​មិន​ដល់​ថា​បាន​មក​ព្រះដំណាក់​របស់​ទ្រង់ ដូច​ដែល​គ្រួសារ​របស់​ខ្ញុំ​ប្រាថ្នា​សោះ ។ ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​មក​ដល់ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​រក​ពាក្យ​និយាយ​មិន​ត្រូវ​សោះ ថា​ព្រះដំណាក់​របស់​ព្រះ​ពិត​ជា​អស្ចារ្យ​ចំពោះ​រូប​ខ្ញុំ ។ ថ្ងៃទី ៣០ ខែ​មករា ឆ្នាំ ២០១៨ ខ្ញុំ​បាន​ចូល​ព្រះដំណាក់​ទ្រ់ង​ ហើយ​ជួយ​បម្រើ​ដល់​សមាជិក​នៅ​ក្នុង​ព្រះវិហារ​របស់​យើង ធ្វើ​ឲ្យ​ខ្ញុំ​មានអារម្មណ៍​ស្ងប់​ណាស់ ។ ខ្ញុំ​បាន​ផ្សារភ្ជាប់​នឹង​ប្រពន្ធ និង​កូនៗ​របស់​ខ្ញុំ ពិតជា​ស្រស់​ស្អាត​ណាស់ ។ ពួក​យើង​បាន​ជួយ​បម្រើ​ដល់​ជីដូនជីតា​ដែល​បាន​ស្លាប់​ ដោយ​ធ្វើ​ពិធីបរិសុទ្ធសម្រាប់​ពួកគាត់​ ។ ដំណឹងល្អ​គឺ​ពិត​ជា​អស្ចារ្យណាស់ ពេល​បាន​ស្គាល់​នោះ ។ ពួកយើង​បាន​ជួយ​ជីដូនជីតា​ដើម្បី​គាត់​អាច​បាន​ទៅ​រស់នៅ​ជាមួយ​ព្រះអង្គ​នៅ​ស្ថានសួគ៌​វិញ​ផងដែរ ។ ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​ពួក​យើង​ធ្វើ​ពិធី​បរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ដោយ​ចិត្ត​ស្មោះ ហើយ​នោះ​ជា​អំណរ​ចំពោះ​ពួក​យើង ។ ពួក​យើង​ពុំ​មាន​អារម្មណ៍​នឿយ​ហត់ទេ ​ពេល​បម្រើ​នៅ​ក្នុង​ព្រះដំណាក់​ទ្រង់ ។​ វាជា​អារម្មណ៍​ដ៏​អស្ចារ្យ​ណាស់ ។

ខ្ញុំបាទឈ្មោះ លឹម ពៅពិសាល

ខ្ញុំ​បាទ​ឈ្មោះ លឹម ពៅ​ពិសាល ។ ខ្ញុំមានអារម្មណ៍​រំភើបអស្ចារ្យ​ដែល​បាន​ឃើញ​ព្រះវិហារបរិសុទ្ធ​ដ៏​ស្រស់ស្អាត​ ជាង​ទីកន្លែង​ណាៗ​ទាំងអស់ ហើយ​អ្នកផ្ដល់​ការ​បម្រើ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ស្លៀក​ដោយ​សម្លៀកបំពាក់ស មាន​ពេញ​ដោយ​ស្នាម​ញញឹម ហើយ​ចាំ​ជួយ​យើង​គ្រប់​ទីកន្លែង ហាក់​បី​ដូចជា​ពួក​យើង​បាន​ទទួល​រាក់​ទាក់​ដោយ​ពួក​ទេវតា​របស់​ព្រះ​នៅ​នគរ​ស្ថានសួគ៌ដូច្នោះ​ដែរ ។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ​នោះគឺ មិនត្រឹមតែ​បាន​ធ្វើ​ពិធីសម្រាប់​ខ្លួន​ឯង​នោះទេ ថែមទាំង​បាន​ជួយ​កិច្ចការ​ជាច្រើន​នៅក្នុង​ព្រះវិហារបរិសុទ្ធទៀត​ផង ។

អំឡុង​ពេល​ធ្វើ​បុណ្យជ្រមុជទឹក​ជំនួស​ជីដូនជីតា​ ខ្ញុំ​បាន​ឃើញ​ពួក​គាត់​ខ្លះ​បាន​រង់ចាំ ហើយ​បាន​ត្រេកអរ ដែល​យើង​បាន​ធ្វើ​កិច្ចការ​សម្រាប់​ពួកគាត់​នៅ​ព្រះវិហារបរិសុទ្ធ ។

ខ្ញុំបាទឈ្មោះ ហែម ម៉ានិត

ខ្ញុំ​បាទ​ឈ្មោះ ហែម​ ម៉ានិត ។ នៅ​ពេល​ខ្ញុំ​បាន​មក​ដល់​ទឹក​ដី​បរិសុទ្ធ ជា​ទឹកដី​ដ៏​អស្ចារ្យ គឺ​ព្រះវិហារបរិសុទ្ធ ខ្ញុំ​មានអារម្មណ៍​រំភើប​ដូចជា​កូន​បាន​មក​ដល់​ផ្ទះជួប​ឪពុក​ផងដែរ ។ ខ្ញុំ​សប្បាយ​ពេល​ខ្ញុំ​បាន​ធ្វើពិធី​បុណ្យជ្រមុជ​ទឹក​ជំនួស​ជីដូនជីតា​ ព្រមទាំង​ធ្វើ​ពិធីបរិសុទ្ធផ្សេងៗ ដើម្បី​ផ្ដល់​សេចក្ដីសង្គ្រោះ​ដល់​ពួកគាត់។ ខ្ញុំ​ក៏​បាន​ធ្វើ​ពិធីផ្សារភ្ជាប់​ជាមួយ​នឹង​ក្រុមគ្រួសារ​ផងដែរ ។ នេះ​ជា​អារម្មណ៍​មួយ​ដែល​ពុំ​អាច​បំភ្លេច​បាន​អស់​មួយជីវិត ។

នៅពេល​ខ្ញុំ​ធ្វើ​ពិធីបរិសុទ្ធ​ទាំង​នេះ ខ្ញុំ​ទទួល​អារម្មណ៍​បំផុសគំនិត​ថា ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះ​ដ៏​មាន​ព្រះជន្មរស់ ហើយ​ទ្រង់​កំពុង​ទត​មើល​មក​កូនចៅ​របស់​ទ្រង់ជាប្រាកដ ។

នាងខ្ញុំ ហឿង សុភី និងស្វាមី បួន រស់ ព្រមទាំងកូនស្រី រស់ សោភ័ណ្ឌ និងកូនប្រុស រស់សុវណ្ណារា

នាង​ខ្ញុំ ​ហឿង សុភី និង​ស្វាមី បួន រស់ ព្រមទាំង​កូនស្រី រស់ សោភ័ណ្ឌ និង​កូនប្រុស រស់​សុវណ្ណារា បានមក​ធ្វើពិធី​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ហុងកុង ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ដ៏​អស្ចារ្យ​ដែល​មិនធ្លាប់​មាន​ពី​មុន​មក​ទេ ។ ខ្ញុំ​បានឃើញ​ថា​ដំណាក់​របស់​ព្រះ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ហើយ​គួរ​ឲ្យ​ស្ញប់ស្ញែង​ជា​ទីបំផុត ។ ខ្ញុំ​បាន​ធ្វើ​ពិធីពិសិដ្ឋ​ផ្ទាល់​ខ្លួន​ដែល​ពោរពេញ​ដោយ​ព្រះវិញ្ញាណ ហាក់​ដូចជា​ខ្មួល​ខ្មាញ់​នៅ ក្នុង​ចិត្ត​ជា​ខ្លាំង ប្រៀបដូចជា​មាន​ការ​ផ្លាស់ប្ដូរ​រូបកាយ និង​ដួងវិញ្ញាណ​ថ្មី ហើយ​ខ្ញុំ​​ពេញ​ដោយ​អំណរ​ចំពោះ​ព្រះអម្ចាស់ ។ ​ខ្ញុំ​បាន​ឃើញ​ពី​ភាព​អស្ចារ្យ​នូវភាព​ដែល​គ្មាន​ទីបញ្ចប់​នៃ​ក្រុមគ្រួសារ​របស់​ខ្ញុំ ។ ខ្ញុំ​មានអារម្មណ៍​ថា​ពិសិដ្ឋ​ខ្លាំង​ណាស់ ដូច​បាន​ត្រឡប់​ទៅ​ផ្ទះ​ដែល​បាន​បែក​ចេញ​មក​ជា​យូរអញ្ចឹង មក​ជួប​នឹង​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអង្គសង្គ្រោះ​ជា​ទីស្រឡាញ់​សារ​ជាថ្មី ។ ខ្ញុំ​ពិបាក​នឹង​ពិពណ៌នា​ពី​អារម្មណ៍​ទាំង​អស់​នេះ​ណាស់ គ្រាន់​តែ​ដឹង​ថា​ភ្នែក​ខ្ញុំ​ចាប់​ផ្ដើម​មើល​ឃើញ​នូវ​អ្វីៗ​ដែល​ព្រះ​បាន​បង្ហាញ​ដល់​ខ្ញុំ មួយ​វគ្គ​ម្ដងៗ តាមរយៈ​ពិធីបរិសុទ្ធ​ទាំងឡាយ និង​សេចក្ដីសញ្ញា​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ គឺ​ពិសិដ្ឋ​ចំពោះ​ខ្ញុំ​ ក្រុមគ្រួសារ​ខ្ញុំ និង​ជីដូនជីតា​ខ្ញុំ​ខ្លាំង​ណាស់ ។