ប្រធាន ណិលសុន សង្កត់ធ្ងន់​ពី​សារៈសំខាន់​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ឈ្មោះ​របស់​សាសនាចក្រ ៖ « នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ » ។

  « នេះគឺជាសាសនាចក្ររបស់ទ្រង់ » ។

  ជិត​ពីរ​ខែ​កន្លង​ទៅ​នេះ បន្ទាប់​ពី​សេចក្ដីថ្លែង​ខ្លី​មួយ​របស់​លោក​អំពី ឈ្មោះ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​យ៉ាង​ច្រើន​អំពី​សារៈសំខាន់​នៃ​ឈ្មោះ​ពេញ​របស់​សាសនាចក្រ ។

  នៅ​ក្នុង​សុន្ទរកថា​សម័យប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ​នៃ​សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ ២០១៨ លោក​បាន​ដកស្រង់​បទគម្ពីរ​ចំនួន ១៨៣៨ ដែល​បាន​មាន​បន្ទូល​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ ថ្លែង​អំពី​ឈ្មោះ​របស់​សាសនាចក្រ ៖ « ដ្បិត​សាសនាចក្រ​របស់​យើង​នឹង​ត្រូវ​បាន​ហៅ​ថា​ដូច្នោះហើយ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ គឺ​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ។

  ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « ភាគច្រើន​នៃ​ពិភពលោក​នេះ សាសនាចក្រ​របស់​ព្រះអម្ចាស់​ត្រូវបាន​គេ​ហៅ​ថា​ជា « សាសនាចក្រ​មរមន » ។ ប៉ុន្តែ​យើង​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ដឹង​ថា​អង្គ​ដែល​គង់​ជា​សិរិសារ​នៃ​សាសនាចក្រ​នេះ ៖ ព្រះ​យេស៊ូវ គ្រីស្ទ​ផ្ទាល់ » ។ « ខ្ញុំ​ដឹង​ទាំង​សោកស្ដាយ​យ៉ាង​ខ្លាំង ដោយសារ​យើង​បាន​ទទួល​យក​ទាំង​ពុំ​ដឹង​ខ្លួន ដោយ​ហៅ​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះអម្ចាស់​តាម​ឈ្មោះ​ផ្សេង​វិញ ដែល​ឈ្មោះ​នីមួយៗ​បាន​ដកចេញ​នូវ​ព្រះនាម​ដ៏​ពិសិដ្ឋ​របស់​ព្រះយេស៊ូវគ្រីស្ទ ! »

  ឈ្មោះ​ហៅ​ក្រៅ​ទាំងនេះ រួមមាន « សាសនាចក្រ​មរមន » ឬ« សាសនាចក្រ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ។ ជាមួយ​នឹង​ឈ្មោះ​នីមួយៗ​ទាំង​នេះ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « អ្វី​ដែល​សំខាន់​បំផុត នៅក្នុង ឈ្មោះទាំងនោះ​គឺ ការបាត់ ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ ។ …នៅពេល​យើង ដកយក ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ​ចេញ នោះ​យើង​កំពុង បដិសេធ នូវរាល់អ្វីៗ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង—​រួម​ទាំង​ដង្វាយធួន​របស់​ទ្រង់​ផងដែរ » ។

  ចំពោះ​អ្នក​ដែល​គិត​ថា​វា​ពុំ​ឈ្លាសវៃ ឬ​ពុំ​ពិត​ប្រាកដ​សោះ​ដើម្បី​ស្ដារ​ការ​ប្រើប្រាស់​ឈ្មោះ​របស់​សាសនាចក្រ​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ប្រធាន​ណិលសុន​បាន​តប​ថា « ប្រសិនបើ​ការណ៍​នេះគឺជា​ការពិភាក្សា​អំពី​ការដាក់​ឈ្មោះ​អង្គការ​មួយ​ដែល​មនុស្ស​បង្កើត​ឡើង នោះការប្រកែក​ទាំងនោះ​អាច​មាន​ជោគជ័យ ។ ប៉ុន្តែ​នៅ​ក្នុង​បញ្ហា​ដ៏​សំខាន់​នេះ យើង​មើល​ទៅ​ទ្រង់​ដែល​ជា​សិរសា​នៃសាសនាចក្រនេះ ហើយ​ទទួល​ស្គាល់​ថា របៀប​របស់​ព្រះអម្ចាស់​ពុំ​មែន ហើយនឹង​ពុំដែល​ជា​របៀប​របស់​មនុស្ស​ឡើយ » ។

  ប្រធាន បាន​មាន​ប្រសាសន៍​ថា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​តែ​មើល​ឲ្យ​បាន​វែងឆ្ងាយ ហើយ​ចងចាំ​ថា ព្រះ​នឹង​ជួយ​សាសនាចក្រ​ទទួល​បាន​ជោគជ័យ​ដោយ​ឈ្មោះ​ត្រឹមត្រូវ​នេះ ។

  « ប្រសិនបើ​យើង​នឹង​ធ្វើ​ផ្នែក​របស់​យើង​ឲ្យ​បាន​ល្អ នោះ​ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង​ឲ្យ​ឆ្លងកាត់​កិច្ចការ​ដ៏​សំខាន់​នេះ » ។ យើង​គួរ​មាន​ភាពគួរសម ហើយ​អត់ធ្មត់​នៅក្នុង​ការខិតខំ​របស់​យើង​ដើម្បី​កែតម្រូវ​កំហុស​ទាំងនេះ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​ទទួល​ខុសត្រូវ​នឹង​យល់​ចំពោះ​សំណើសុំ​របស់​យើង » ។

  ប្រធាន ណិលសុន​បាន​មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​ថា​មនុស្ស​ខ្លះ​នឹង​បន្ដ​ហៅ​សាសនាចក្រ​ដោយ​ឈ្មោះ​ផ្សេងៗ ។ តែ « ប្រសិនបើ​មនុស្ស​ភាគ​ច្រើន​ហៅ​សាសនាចក្រ​នេះ និង​សមាជិក​តាម​ឈ្មោះ​ខុស ជា​រឿង​ខក​ចិត្ត​ចំពោះ​យើង ហើយ​យើង​នឹង​ខ្វះ​នូវ​ភាព​ស្មោះត្រង់ ប្រសិនបើ​យើង​ធ្វើ​រឿង​ដូចគ្នា​នេះ ។

  ការ​គូសបញ្ជាក់​នេះ ប្រធាន ណិលសុន បាន​សង្កត់ធ្ងន់​ថា « វា​ពុំ​មែនជា​ការ​ផ្លាស់ប្ដូរ​ឈ្មោះ​នោះទេ ។ វា ពុំ​មែន​ជា​ការប្ដូរ​ឈ្មោះ​នោះទេ ។ វា ពុំមែន ជាការផ្លាស់ប្ដូរ​រូបភាព​ថ្មី​អំពី​សាសនាចក្រ​នោះ​ទេ ។ វា ពុំមែន ជារឿង​សើរៗ​នោះ​ទេ ។ វាពុំមែនជាការធ្វើដោយពុំគិតល្អិតល្អន់នោះដែរ ។ ហើយវាក៏ពុំមែន ជារឿងដែលពុំសំខាន់នោះឡើយ ។ វា​គឺ​ជា​បញ្ញត្តិ​របស់​ព្រះអម្ចាស់ » ។

  លោក​មាន​ប្រសាសន៍​ថា ពេល​ពួកបរិសុទ្ធ​ថ្ងៃ ចុង​ក្រោយ​ម្នាក់ៗ​ខិតខំ​ប្រើ​ប្រាស់​ឈ្មោះ​សាសនាចក្រ​ឲ្យ​ត្រឹមត្រូវ នោះ​នឹង​ទទួល​បាន​ផលផ្លែ​ដ៏​សំខាន់​នៅ​ក្នុង​ថ្ងៃ​ខាង​មុខៗ ។

  ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖ « បើ​យើង​នឹង​ខិតខំ​ដោយ​អស់ពី​សមត្ថភាព​ដើម្បី​ស្ដារ​ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ​នៃ​ព្រះអម្ចាស់ នោះ​ទ្រង់​ដែល​ជា​សិរិសារ​នៃ​សាសនាចក្រ​នេះ នឹង​ចាក់​ស្រោច​ព្រះចេស្ដា និង​ពរជ័យ​របស់​ទ្រង់​មក​លើ​ក្បាល​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​យើង​មិន​ធ្លាប់​ឃើញ​ពី​មុន​មក » ។ « ពួក​យើង​នឹង​មាន​ចំណេះដឹង និង​ព្រះចេស្ដា​របស់​ព្រះ​ដើម្បី​ជួយ​យើង​ទទួល​យក​ពរជ័យ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទៅ​ដល់​គ្រប់​ទាំងសាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា ហើយ​នឹង​គ្រប់​ទាំង​ប្រជាជន ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់ ។

  សូម​មើល​រចនាបទ​មគ្គុទេស​របស់​សាសនាចក្រ​អំពី​ការប្រើប្រាស់​ឈ្មោះ​ពេញ​របស់​សាសនាចក្រ​ដោយ​ត្រឹមត្រូវ ។