មូលនិធិអប់រំជាបន្តបន្ទាប់ នៃសាសនាចក្រ

    មូលនិធិអប់រំជាបន្តបន្ទាប់ នៃសាសនាចក្រ

    ការអប់រំគឺជាអាទិភាពដ៏ខ្ពស់ដែលមាននៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់។ 

    អាទិភាពរបស់សាសនាចក្រចំពោះការអប់រំមានឬសគល់របស់វាយ៉ាងច្បាស់

    លាស់នៅក្នុងព្រះគម្ពីរបរិសុទ្ធ, ព្រះគម្ពីរមរមន, គោលលទ្ធិ និង សេចក្តីសញ្ញា

    និង មុក្តាដ៏មានតម្លៃមហិមា,ដែលធានាថាសមាជិកសាសនាចក្រ “ ដែលបាន

    រៀនសូត្រ គឺជាការល្អវិញបើសិនជាគេស្តាប់តាមពាក្យទូន្មាននៃព្រះ។

    “ (នីហ្វៃទី២ ៩៖២៩)

    កម្មវិធីមូលនិធិអប់រំជាបន្តបន្ទាប់គឺត្រូវបានផ្តល់ឲ្យសមាជិកសាសនាចក្រដែល

    មានកាលៈទេសៈ រារាំងពួកគេមិនឲ្យបន្តការសិក្សាទៅមុខដោយខ្លួនរបស់ពួក

    គេផ្ទាល់។ មូលនិធិអប់រំជាបន្តបន្ទាប់, បានបង្កើតឡើងនៅក្នុងឆ្នាំ ២០០១,បាន

    ផ្តល់ជំនួយដល់សិស្សនីមួយៗ ស្របទៅតាមសេចក្តីត្រូការរបស់ពួកគេ។

    គោលបំណងនៃកម្មវិធីនេះគឺដើម្បីជួយដល់សមាជិកសាសនាចក្រ និង

    ក្រុមគ្រួសាររបស់ពួកគេ ឲ្យរួចផុតពីភាពក្រីក្រតាមរយៈការសិក្សា និង ការធ្វើ

    ការងារខ្លាំង។

    ដើម្បីមានគុណសម្បត្តិក្នុងការក្លាយជាអ្នកខ្ចីប្រាក់កំចី​ នោះត្រូវតែមានអាយុ

    ១៨ឆ្នាំឬ ចាស់ជាង, មានភាពសក្ដិសម, មានលទ្ធភាពបង់ប្រាក់ ៥ដុល្លារក្នុង

    ខែទៅតាមគំរោងការណ៍របស់កម្មវិធីវិញ ពួកគេអាចប្រើធនធានទាំងឡាយ

    ដែលពួកគេមានដូចជាការសន្សំប្រាក់របស់ពួកគេ, ក្រុមគ្រួសារ, អាហារូបករណ៍

    , ជំនួយ,។ ល។ ប្រសិនបើអ្នកជឿជាក់ថា អ្នកមានគុណសម្បត្តិដើម្បីខ្ចីប្រាក់កំចី

    សូមទំនាក់ទំនងទៅកាន់ទីតាំង ផ្តល់ប្រាក់កំចីដែលនៅតំបន់របស់លោកអ្នក។

    ប្រសិនបើអ្នកមិនមានគុណសម្បត្តិទេប៉ុន្តែមានគោលបំណងដើម្បីទទួលប្រាក់កំចី

    នោះសូមចាប់ផ្តើមពីថ្ងៃនេះដើម្បីប្រែក្លាយឲ្យមានគុណសម្បតិ្ត។ 

    អ្នកដឹកនាំសាសនាចក្ររបស់អ្នកអាចជួយអ្នកសំរេចគោលដៅរបស់អ្នកបាន។