រំលង​ការ​រុករក​ចម្បង

សាសនាចក្រ​ប្រកាស​អំពី​តុល្យភាព​ថ្មី​រវាង​ការ​បង្រៀន​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន និង​សាសនាចក្រ

សាសនាចក្រប្រកាសអំពីតុល្យភាពថ្មីរវាងការបង្រៀនដំណឹងល្អនៅក្នុងគេហដ្ឋាន និងសាសនាចក្រ

សាសនាចក្រ​ប្រកាស​អំពី​តុល្យភាព​ថ្មី​រវាង​ការ​បង្រៀន​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន និង​សាសនាចក្រ

ការកែសម្រួល​ទាំងឡាយ​នឹង​ត្រូវ​ធ្វើ​ឡើង​ចំពោះ​កាលវិភាគ​ការប្រជុំ​នៅ​ថ្ងៃអាទិត្យ​នៅ​ខែ​មករា ឆ្នាំ ២០១៩ 

រ័សុល អិម ណិលសុន ជា​ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​បាន​បើក​សេចក្ដីជំនឿ​ក្នុង​សន្និសីទ​ទូទៅ​ពាក់​កណ្ដាល​ឆ្នាំ​លើក​ទី ១៨៨ ដោយ​ការ​ប្រកាស​អំពី « តុល្យភាព និង​ទំនាក់ទំនង​ថ្មី​រវាង​ការ​បង្រៀន​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន និង​សាសនាចក្រ » ។ លោកបាន​មាន​ប្រសាសន៍​ថា វា​ជា​ចំណែក​នៃ​កិច្ចខិតខំ « ដើម្បី​ពង្រឹង​ដល់​ក្រុមគ្រួសារ និង​បុគ្គល​ម្នាក់ៗ តាមរយៈ​ផែនការ ផ្ដោត​ទៅលើ​គេហដ្ឋាន និង​ផែនការ​ដែលសាសនាចក្រ​ផ្ដល់​ការ​គាំទ្រ ដើម្បី​រៀន​គោលលទ្ធិ ពង្រឹង​ជំនឿ ហើយ​បីបាច់​ដល់​ការ​ថ្វាយបង្គំ​ផ្ទាល់ខ្លួន​កាន់តែ​ខ្លាំង » ។

លោក​បាន​បន្ដ​ថា « ក្នុង​នាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​បាន​ស៊ាំ​នឹង​ការ​គិត​អំពី​‹ សាសនាចក្រ › ថា ជា​អ្វី​មួយ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សាលា​ប្រជុំ​របស់​យើង ដែល​បាន​គាំទ្រ​ដោយ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​គេហដ្ឋាន » ។ « យើង​ចាំបាច់​ត្រូវ​កែសម្រួល​លំនាំ​នេះ ។ វា​គឺជា​ពេល​សម្រាប់​សាសនាចក្រ​ផ្ដោត​ទៅ​លើ​គេដ្ឋាន បាន​គាំទ្រ​ដោយ​អ្វី​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​អគារ​សាខា វួដ និងស្តេក​របស់​យើង » ។

បន្ទាប់​ពី​ប្រសាសន៍​របស់​ប្រធាន ណិលសុន នៅព្រឹក​ថ្ងៃ​សៅរ៍ ភ្លាម​នោះ​អែលឌើរ ឃ្វីនថិន អិល ឃុក​នៃ​​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ថ្លែង​ទៅ​កាន់​អ្នក​ស្ដាប់​នៅ​ទូទាំង​សាកលលោក ហើយ​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ការកែសម្រួល​ដែល​នឹង​កើត​មាន​នៅពេល​ខាង​មុខ ។

អែលឌើរ ឃុក បាន​មានប្រសាសន៍​ថា « កាលវិភាគ​ការប្រជុំ​ថ្ងៃអាទិត្យ​នឹង​ត្រូវ​កែសម្រួល​តាម​របៀប​ដូច​តទៅ​នេះ ចាប់​ផ្ដើម​នៅ​ខែ​មករា ឆ្នាំ ២០១៩ » ។ ការប្រជុំ​ទាំងឡាយ​នៃ​សាសនាចក្រ​នៅថ្ងៃអាទិត្យ​នឹង​រួមមាន ការប្រជុំសាក្រាម៉ង់​រយៈពេល ៦០ នាទី រៀងរាល់​សប្តាហ៍ ដោយ​ផ្តោត​ទៅលើ​ព្រះអង្គសង្គ្រោះ ពិធីបរិសុទ្ធ​នៃ​ពិធីសាក្រាម៉ង់ និងសារលិខិត​ខាងវិញ្ញាណ ។ បន្ទាប់មក ពេល​ម៉ោង​ទៅ​ថ្នាក់រៀន​នានា សមាជិក​សាសនាចក្រ​នឹង​ចូលរួម​ថ្នាក់​មួយ​មាន​រយៈពេល ៥០ នាទី ដែល​នឹង​ឆ្លាស់គ្នា​រៀងរាល់​សប្តាហ៍ ។ ថ្នាក់​សាលា​ថ្ងៃអាទិត្យ​នឹង​ត្រូវ​បង្រៀន​នៅ​សប្តាហ៍​ទីមួយ និង​សប្តាហ៍ទីបី ។ ការប្រជុំ​កូរ៉ុម​បព្វជិតភាព សមាគមសង្គ្រោះ និងយុវនារី នឹង​ធ្វើ​ឡើង​នូវ​សប្តាហ៍​ទីពីរ និងសប្តាហ៍​ទីបួន ។ ការប្រជុំ​នានា​នៅ​សប្តាហ៍​ទីប្រាំ​គឺ​នៅ​ក្រោម​ការដឹកនាំ​របស់​ប៊ីស្សព ។ ថ្នាក់​អង្គការ​បឋមសិក្សា​នឹង​ធ្វើ​ឡើង​រៀងរាល់​សប្តាហ៍ អំឡុងពេល​ដូចគ្នា​នេះគឺ ៥០ នាទី ដោយ​បញ្ចូល​ម៉ោង​ច្រៀង និង​ថ្នាក់រៀន​ជាមួយគ្នា ។

គោលបំណង​បួនយ៉ាង និង​ពរជ័យ​ទាំងឡាយ​ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​នេះ និង​ការ​ផ្លាស់ប្ដូរ​ថ្មីៗ​ដទៃទៀត ត្រូវ​បាន​ផ្ដល់​ឲ្យ​ដូច​ខាង​ក្រោម ៖

  • ការប្រែចិត្តជឿ​ដ៏​រឹងប៉ឹង​ទៅ​លើ​ព្រះវរបិតាសួគ៌ និងព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ហើយពង្រឹង​សេចក្តីជំនឿ​ទៅ​លើ​ពួកទ្រង់ ។
  • ការ​ពង្រឹង​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ តាមរយៈ​ការ​ផ្ដោត​ទៅលើ​គេហដ្ឋាន​កម្មវិធី​ដែល​គាំទ្រ​ពី​សាសនាចក្រ ដែល​រួមចំណែក​ក្នុង​ការ​រស់នៅ​តាម​ដំណឹងល្អ​ដែល​ពោរពេញ​ដោយ​អំណរ ។
  • ការគោរព​ថ្ងៃ​ឈប់សម្រាក ដោយ​ផ្ដោត​ទៅលើ​ពិធីបរិសុទ្ធ​នៃ​ពិធីសាក្រាម៉ង់ ។
  • ការ​ជួយ​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌ នៅទាំង​សង្ខាង​នៃ​វាំងនន តាមរយៈ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង​ការទទួល​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា និងពរជ័យ​ទំាងឡាយ​នៃ​ព្រះវិហារបរិសុទ្ធ ។

សារលិខិត​គណៈប្រធាន​ទី​មួយ​ដែល​មាន​ចែង​អំពី​ការ​ផ្លាស់ប្ដូរ​ទាំងឡាយ​ត្រូវ​បាន​ផ្ញើរ​ទៅកាន់​ថ្នាក់​ដឹកនាំ​សាលាប្រជុំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន​ច្រើន​ជាង ៣០០០០ នាក់​នៅទូទាំង​ពិភពលោក ព្រមជាមួយ​នឹង​ឯកសារ​បំពេញ​បន្ថែម​ផងដែរ ។

 ឯកសារ​ដែល​ភ្ជាប់​ទៅ​ជាមួយ​នឹង​លិខិត​នោះ​មាន​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ចំនួន ១២ សំណួរ ដែល​រួមមាន ៖

  • តើ​យើង​នឹង​ពង្រីក​ការ​រៀនសូត្រ និង​ការរស់នៅ​តាម​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន និង​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង​យ៉ាង​ដូចម្ដេច ?
  • តើ​មាន​ទម្រង់​អ្វីខ្លះ​សម្រាប់​ការ​ប្រជុំ​សាក្រាម៉ង់ ?
  • តើ​មាន​កាលវិភាគ​ថ្ងៃ​អាទិត្យ​អ្វីខ្លះ​សម្រាប់​វួដ​ចម្រុះ ឬ​សាខា​ចម្រុះ​ដែល​ប្រើ​សាលា​ប្រជុំ​ជាមួយ​គ្នា​នោះ ?
  • តើ​យើង​មាន​ថ្នាក់​សិក្សា​ដែល​ជាជម្រើស​អំឡុង​ពេល​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​ឬទេ ?

អែលឌើរ ឃុក បាន​មាន​ប្រសាសន៍​ថា គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ មាន​ទំនុក​ចិត្ត​ថា ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ « នឹង​មាន​ពរ​តាម​របៀប​ដ៏​អស្ចារ្យនានា » ដោយ​សារ​ការ​ផ្លាស់ប្ដូរ​នេះ ។ « ថ្ងៃអាទិត្យ​អាច​ក្លាយ​ជា​ថ្ងៃ​មួយ​នៃ​ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ​នៅ​ព្រះវិហារ និង​នៅ​គេហដ្ឋាន ។ នៅពេល​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ចូលរួម​ក្នុង​ក្រុមប្រឹក្សា​គ្រួសារ ពង្សប្រវត្តិ ការងារបម្រើ ការបម្រើ ការថ្វាយបង្គំ​ផ្ទាល់ខ្លួន និងពេលវេលា​រីករាយ​ជាមួយ​គ្រួសារ នោះ​ថ្ងៃឈប់សម្រាក​នឹង​ក្លាយ​ជា​ថ្ងៃ​ដ៏​រីករាយ​ចិត្ត​ពិតប្រាកដ » ។

ទម្រង់​បច្ចុប្បន្ន​ដែល​សាសនាចក្រ​មាន​កម្មវិធី​ថ្វាយបង្គំ​នៅ​ថ្ងៃ​អាទិត្យ​រយៈពេល​បី​ម៉ោង​ជាប់​គ្នា គឺ​បាន​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ ១៩៨០ ។ ពី​មុន​នោះ ការ​ប្រជុំ​សាសនាចក្រ​ត្រូវ​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​ឈប់​សម្រាក និង​អំឡុង​សប្ដាហ៍ ។

ធនធាន​កម្មវិធី​សិក្សា​ថ្មី​ដែល​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កុមារ យុវវ័យ និង​មជ្ឈិមវ័យ នឹង​ចាប់​ផ្ដើម​នៅ​ខែ​មករា ឆ្នាំ ២០១៩ គឺ សៀវភៅ ចូរ​មក​តាម​ខ្ញុំ​សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ដែល​មាន​ជា​សៀវភៅ​បោះពុម្ព និង​មាន​នៅ comefollowme.lds.org និង​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ចំនួន ៤៧ ភាសា ។

សម្រាប់​ព័ត៌មាន និង​ធនធាន​បន្ថែម​អំពី​សេចក្ដីប្រកាស​ថ្ងៃនេះ គឺ​មាន​នៅ​លើ​គេហទំព័រ sabbath.lds.org ។

អែលឌើរ ឃ្វីនថិន អិល ឃុក កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។

Sunday school
priesthood
bishop