
អែលឌើរ ដេវីឌ ភី ហូមមើរ ត្រូវបានគាំទ្រជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅនៃសាសនាចក្រនៃព្រះយេស៊ូវ គ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅថ្ងៃទី ៣១ ខែ មិនា ឆ្នាំ ២០១៨ នៅអាយុ ៥៦ ឆ្នាំ ។ ក្នុងអំឡុងនៅពេលនៃការហៅរបស់លោក លោកកំពុងបម្រើជាសមាជិកនៃកូរ៉ុមទីបីនៃពួកចិតសិបនាក់នៅក្នុងតំបន់អ៊ឺរ៉ុប ។ កាលពីមុនលោកបានបម្រើជាសមាជិកនៅក្នុងកូរ៉ុមទីប្រាំមួយនៃពួកចិតសិបនាក់នៅក្នុងតំបន់អាមេរិកខាងជើងភាគឦសានពីឆ្នាំ ២០១៣ ដល់ ២០១៤ ។
អែលឌើរ ហូមមើរទទួលបានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចពីសាកលវិទ្យាល័យយូថាហ៍ក្នុងឆ្នាំ ១៩៨៥ ។ នៅឆ្នាំ ១៩៨៧ គាត់បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ចកម្មពីសាកលវិទ្យាល័យ រដ្ឋផែនសីលវេញ៉ា ។ លោកបានធ្វើការនៅក្រុមហ៊ុន ជែននើរ៉ល មិលស៍ អ៊ីង អស់រយៈពេល ៣១ ឆ្នាំ ដែលមានការចាត់តាំងនៅក្នុងសហរដ្ឋអាមេរិក អាមេរិចឡាទីន អូស្ត្រាលី កាណាដា និងអឺរ៉ុប ។ នៅពេលលោកចូលនិវត្តន៍ លោកគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនសេរៀលផាតនឺ វើលវ៉ាដ៍ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នាខ្នាតពិភពលោករវាងក្រុមហ៊ុន ជែននើរ៉ល មិលស៍ និងណេសលេ អេស អេ ។
អែលឌើរ ហូមមើរ ត្រូវបានហៅបម្រើនៅក្នុងមុខងារជាច្រើននៃសាសនាចក្រ រួមទាំងការបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៅបេសកកម្មហុងកុងប្រទេសចិន ជាប៊ីស្សព ប្រធានស្តេក និង ប្រធានសុខមាលភាពប្រចាំភូមិភាគ ។
ដេវីឌ ផល ហូមមើរ កើតនៅទីក្រុងសលត៍លេក រដ្ឋ យូថាហ៍ នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ១៩៦១ ។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយណានស៊ី ដ្រានហ្វៀល នៅឆ្នាំ ១៩៨៤ ។ ពួកលោកមានកូនប្រាំមួយនាក់ ។