រំលង​ការ​រុករក​ចម្បង

ឈ្មោះ​របស់​សាសនាចក្រ

ព្រះអម្ចាស់​បាន​ធ្វើ្​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ជា​សំខាន់​អំពី ឈ្មោះ​ដែល​ទ្រង់​បាន​បើក​សម្ដែង​សម្រាប់​សាសនាចក្រ​របស់​ទ្រង់, គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ យើង​មាន​កិច្ចការ​នៅ​ចំពោះ​មុខ​យើង​ដើម្បី​ដាក់​ខ្លួន​យើង​ឲ្យ​ស្រប​ទៅ​នឹង​ព្រះហឬទ័យ​របស់​ទ្រង់ ។ នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ មាន​ថ្នាក់ដឹកនាំ​សាសនាចក្រ និង​ការិយាល័យ​ផ្សេងៗ បាន​ផ្ដួចផ្ដើម​ជំហាន​ដ៏​ចាំបាច់​ជាច្រើន​ដើម្បី​ធ្វើ​ដូច្នោះ ។ ព័ត៌មាន​បន្ថែម​អំពី​រឿង​ដ៏​មាន​សារៈសំខាន់​នេះ នឹង​មាន​នៅ​ក្នុង​ខែ​ក្រោយៗ ។

 

សូមមើល បទដ្ឋាន​ទូទៅ​អំពី​បណ្ដុំ​សារព័ត៌មាន​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព ដែល​ផ្ដល់​ជា​ការ​ដឹកនាំ​អំពី​របៀប​ត្រឹមត្រូវ​ក្នុង​ការ​ថ្លែង​សំដៅ​ទៅលើ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ នៅ​ក្នុង​ខែ​ខាង​មុខៗ គេហទំព័រ និង​សម្ភារ​របស់​សាសនាចក្រ នឹង​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ទិសដៅ​នេះ​មកពី​ប្រធាន ណិលសុន ។

  បទដ្ឋាន​ទូទៅ - ឈ្មោះ​សាសនាចក្រ

ឈ្មោះ​ជា​ផ្លូវការ​របស់​សាសនាចក្រ​គឺ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ឈ្មោះ​ពេញ​ត្រូវ​បាន​ប្រទានឲ្យ​ដោយ​វិវរណៈ​មកពី​ព្រះ​ទៅកាន់​យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​ឆ្នាំ ១៨៣៨ ។

  • នៅក្នុង​សេចក្ដីយោង​ទីមួយ ឈ្មោះ​ពេញ​របស់​សាសនាចក្រ​គឺជា ៖ « សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ »
  • ពេល​ដែល​ចាំបាច់​ត្រូវ​បង្រួម​ឲ្យ​ខ្លី នោះ​ពាក្យ « សាសនាចក្រ » ឬ « សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ ។ « សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ » ក៏​ត្រឹមត្រូវ ហើយ​លើកទឹកចិត្ត​ឲ្យ​ប្រើ​ផងដែរ ។
  • ខណៈ​ដែល​ពាក្យ​« សាសនាចក្រ​មរមន » ជា​ឈ្មោះ​ហៅ​ក្រៅ ដែល​សារធារណៈជន​ហៅ នោះ​វា​ពុំ​មែន​ជា​ឈ្មោះ​ដែល​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​ហៅ​ឡើយ ហើយ​សាសនាចក្រ​ពុំ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​វា​នោះ​ទេ ។ ដូច្នេះ សូម​ចៀសវាង​ពី​ការ​ប្រើ​ឈ្មោះ​បំព្រួញ​ថា « អិល.ឌី.អែស » ឬ ឈ្មោះ​ហៅ​ក្រៅ « មរមន » « សាសនាចក្រ មរមន » « សាសនាចក្រ អិល.ឌី.អែស » ឬ « សាសនាចក្រ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ » មក​ជំនួស​ឲ្យ​ឈ្មោះ​សាសនាចក្រ​នោះឡើយ ។
  • នៅពេល​សំដៅ​ទៅលើ​សមាជិក​សាសនាចក្រ ពាក្យ « សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ឬ « ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » គឺ​គប្បី​ប្រើ ។ ពួក​យើង​សុំ​ថា​កុំ​ឲ្យ​ប្រើ​ពាក្យ « ពួកមរមន » ។
  • ពាក្យ « មរមន » គឺត្រូវបាន​ប្រើប្រាស់​យ៉ាង​ត្រឹមត្រូវ​ដើម្បី​ហៅ​ដូចជា ព្រះគម្ពីរ​មរមន ឬ​នៅ​ពេល​ប្រើ​វា​ជា​គុណនាម​មួយ​នៅ​ក្នុង​ការ​បង្ហាញ​ខាង​ប្រវត្តិ​សាស្ត្រ​ថា​ជា « អ្នក​ត្រួសត្រាយ​ផ្លូវ​មរមន » ។
  • ពាក្យ « និកាយ​មរមន » គឺ​ជា​ពាក្យ​ពុំ​ត្រឹមត្រូវ ហើយ​ពុំ​គួរ​ប្រើប្រាស់​នោះទេ ។ នៅពេល​ពិពណ៌នា​អំពី​បណ្ដុំ​នៃ​គោលលទ្ធិ វប្បធម៌ និង​របៀប​រស់នៅ ជា​ពិសេស​ចំពោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នោះ​ពាក្យ « ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ » គឺជា​ពាក្យ​ត្រឹមត្រូវ ហើយ​គួរ​ប្រើប្រាស់ ។
  • នៅពេល​សំដៅ​ទៅ​លើ​មនុស្ស ឬ​អង្គការនានា ដែល​អនុវត្ត​ពហុពន្ធភាព នោះ​គួរ​តែ​ថ្លែង​ទៅ​ថា សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ពុំ​ចូលរួម​ជាមួយ​នឹង​ក្រុម​ដែល​ប្រព្រឹត្ត​ពហុពន្ធភាព​នោះ​ឡើយ ។