ការរៀបចំគណៈប្រធានតំបន់អាស៊ីឡើងវិញ

  ការរៀបចំគណៈប្រធានតំបន់អាស៊ីឡើងវិញ

  គណៈប្រធាន​តំបន់​អាស៊ី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ត្រូវ​បាន​រៀបចំ​ឡើង​វិញ​ដោយ​មាន​អែលឌើរ ដេវីឌ  អែហ្វ អ៊ីវ៉ាន ជា​ប្រធាន​តំបន់​ថ្មី​ដែល​មាន​ប្រសិទ្ធភាព​ចាប់​ពី​ថ្ងៃទី ១ ខែ​ សីហា ឆ្នាំ ២០១៨ ។ លោក​ជំនួស​ឲ្យ​អែលឌើរ រ៉ានឌី ឌី ហ្វាំង ដែល​លោក​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​រដ្ឋ​យូថាហ៍ភាគខាង​ជើង ទីក្រុង​សតល៍ លេក និង គណៈប្រធាន​តំបន់​យូថាហ៍​ខាង​ត្បូង ។

  អែលឌើរ ភីធើ អែហ្វ មើស នឹង​ក្លាយ​ទៅ​ជា​ទី​ប្រឹក្សា​ទីមួយ​ចំពោះ​អែលឌើរ អ៊ីវ៉ាន ហើយ អែលឌើរ​ដេវីឌ ភី ហូមមើរ នឹង​ចូលរួម​ក្នុង​គណៈប្រធាន ជា​ទី​ប្រឹក្សា​ទីពីរ​ថ្មី ។ 

  អែលឌើរ ហូមមើរ​ត្រូវ​បាន​គាំទ្រ​ជា​ពួក​ចិត​សិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ កាល​ថ្ងៃ​ទី ៣១ ខែ មិនា ឆ្នាំ ២០១៨ ។ កាល​លោក​ត្រូវ​បាន​ហៅ​នោះ លោក​កំពុង​បម្រើ​ជា​សមាជិក​ម្នាក់​នៃ​កូរ៉ុម​ទី​បី​នៃ​ពួក​ចិតសិប​នាក់​ក្នុង​តំបន់​អ៊ឺរ៉ុប ។ អតីត​លោក​បាន​បម្រើ​ជា​សមាជិក​នៅ​ក្នុង​កូរ៉ុម​ទី​ប្រាំមួយ​នៃ​ពួក​ចិតសិបនាក់​នៅ​ក្នុង​តំបន់​អាមេរិក​ខាងជើង​ភាគឦសាន​ពី​ឆ្នាំ ២០១៣ ដល់ ២០១៤ ។

  ក្នុងនាម ពួក​ចិត​សិប​នាក់ ដែល​មាន​សិទ្ធិ​អំណាច​ទូទៅនៃ​សាសនាចក្រ អែលឌើរ អ៊ីវ៉ាន អែលឌើរ មើស និង​អែលឌើរ​ហូមមើរ នឹង​ធ្វើ​ដំណើរ​ជា​ញឹកញាប់​ដើម្បី​ពង្រឹង និង​បំផុស​គំនិត​ដល់​សាមាជិក​នៅ​ទូទាំង​តំបន់​អាស៊ី​អាស៊ី,ដែល​មានប្រទេស​ចំនួន ២២ ប្រទេស ចាប់ពី​ប្រទេស​តៃវ៉ាន់ ទៅទល់​ប៉ាគីស្ថាន ហើយ​ចាប់ពី​ប្រទេស​ម៉ុងហ្គោលី ទៅ​ទល់​នឹង​ប្រទេស​ទីម៉រ-លេសត៍ ដែល​មាន​ទីស្នាក់ការ​កណ្តាល​ស្ថិត​នៅ​ទីក្រុង​ហុងកុង ។ 

  វា​ជា​ការជឿទុកចិត្ត​ដ៏​សំខាន់​ក្នុង​ការគ្រប់គ្រង​កិច្ចការ​របស់​សាសនាចក្រ​នៅ​ក្នុង​តំបន់​ដ៏​ធំ​មួយ​ដែល​មាន​ចំនួន​ប្រជាជន​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក ដែល​មាន​វប្បធម៌ និង​សាសនា​ចម្រុះ​ជា​ច្រើន ។ ទោះ​ជា​យ៉ាង​នោះ​ក្តី​វា​គឺ​ជា​អភ័យ​ឯកសិទ្ធិ​ចំពោះ​គណៈប្រធាន​តំបន់​អាស៊ី​ដើម្បី​បម្រើ នៅ​ក្នុង​ចំណោម​សមាជិក និង​មិត្តភក្តិ​ជា​ច្រើន​នៅ​ពេញ​ទូទាំង​តំបន់​អាស៊ី ។ ពួក​លោក​មាន​នូវ​ការហៅ​បម្រើ​ដ៏​ពិសេស និង​ការតែងតាំង​ដើម្បី​ប្រកាស​ដំណឹងល្អ និង​បម្រើ​ជា « សាក្សី​ពិសេស »​នៃ​ព្រះគ្រីស្ទ នៅ​ក្នុង​ពិភពលោក ។

  ពួក​លោក​ក៏​បាន​ថ្លែង​ថា « ពួក​យើង​ស្រឡាញ់​ប្រជាជន​នៅ​តំបន់​អាស៊ី » ។ « ពួក​យើង​បាន​ឃើញ​នូវ​របៀប​ដែល​ដំណឹងល្អ​របស់​ព្រះយេស៊ូវ គ្រីស្ទ ផ្លាស់​ប្តូរ​ជីវិត​ជា​ច្រើន ហើយ​ពួកយើង​នឹង​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ពង្រីក​ព្រះចេស្តា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​តំបន់​នេះ​នៃ​ពិភពលោក » ។