សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី 

    ពរជ័យនៃព្រះគម្ពីរមរមន

    មានរតនៈសម្បត្តិ​នៃ​សេចក្តីពិត​ដ៏មានតម្លៃ ដែល​នឹង​ដឹក​នាំ​អស់អ្នក​ដែល​អានដោយស្មោះត្រង់ឆ្ពោះទៅ​រក​ព្រះអង្គសង្គ្រោះ​របស់យើង ។

    Elder Robert K. William
    អែលឌើរ រ៉ូបឺត ខេ វិល្លាម នៃពួកចិតសិបនាក់

    ព្យាការី យ៉ូសែប ស៊្មីធ ដែលបាន​បកប្រែ​ព្រះគម្ពីរ​មរមន បាន​មានប្រសាសន៏ថា៖  « ខ្ញុំ​បាន​ប្រាប់​បងប្អូន​ទាំងឡាយ ថា​ព្រះគម្ពីរមរមន គឺ​ជា​គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុត​ជាង​គម្ពីរ​នានា​ទាំងអស់​នៅ​លើ​ផែនដី​នេះ ហើយ​ជា​មូលដ្ឋាន​នៃ​សាសនាចក្រ​របស់​យើង ហើយ​បុគ្គល​ម្នាក់ៗ​អាច​ចូល​ទៅ​ជិត​ព្រះ​បាន ដោយសារ​ធ្វើ​តាម​សិក្ខាបទ​ទាំងឡាយ​នៃ​គម្ពីរ​នេះ ជាជាង​គម្ពីរ​ដទៃ​ទាំងអស់ » ។ ១ ខ្ញុំសូមថ្លែង​ទីបន្ទាល់ជាមួយនឹង​ព្យាការី​ថា​នេះ​គឺជាការពិត ។  ព្រះគម្ពីរនេះមាន​នូវ​ភាពពេញលេញនៃដំណឹងល្អ ។ សេចក្តី​ពិត​ដែល​បាត់​បង់​ត្រូវ​បាន​ស្តារឡើង​វិញ ។  គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ត្រូវបានបញ្ជាក់​អះ​អាង​សារជាថ្មី ។   យើង​រៀនបន្ថែម​អំពីដង្វាយ​ធួន និងការ​រស់ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ ។  មានរតនៈសម្បត្តិ​នៃ​សេចក្តីពិត​ដ៏មានតម្លៃ ដែល​នឹង​ដឹក​នាំ​អស់អ្នក​ដែល​អានដោយស្មោះត្រង់ឆ្ពោះទៅ​រក​ព្រះអង្គសង្គ្រោះ​របស់យើង ។

    ក្នុងចំណោមទស្សនៈវិស័យ​ជាច្រើននៃគម្ពីរនេះ ខ្ញុំសូម​ផ្តោត​ចំណាប់អារម្មណ៏តែទៅលើសេចក្តីពិត​បីយ៉ាង​ប៉ុណ្ណោះ ។ 

    1. ព្រះគម្ពីរ​មរមនមានព្រះចេស្តាផ្លាស់ប្តូរជីវិតមនុស្ស

    ចំណុចដំបូង​ដែលខ្ញុំរកឃើញតាមរយៈការអាន​ព្រះគម្ពីរ​មរមនគឺថា វាមាន​អំណាច​ផ្លាស់ប្តូរជីវិតមនុស្ស ។  ជីវិត​ខ្ញុំកាលពីក្មេង​​បាន​ផ្លាស់ប្តូរពេលខ្ញុំអានគម្ពីរ ពីមុន​ខ្ញុំបានចូលរួម​ក្នុងសាសនាចក្រទៅទៀត ។  រៀងរាល់​រាត្រី​ពេល​ខ្ញុំលុតជង្គ់ ហើយអធិស្ឋាន​ទៅកាន់​ព្រះ គឺ​មានការចាក់ស្រោច​ខាង​វិញ្ញាណ​មកលើ​ខ្ញុំ ។  ទឹកនេត្រាបានហូរចេញ​ពីភ្នែកខ្ញុំ  ហើយ​ខ្ញុំបាន​ទទួល​អារម្មណ៏នៃ​សេចក្តីស្រឡាញ់ពីព្រះ​របស់ខ្ញុំ ។   ជារៀងរាល់រាត្រីខ្ញុំបានចូលគេង ទាំងអារម្មណ៏ពេញ​ដោយសន្តិភាព និងសុភមង្គល ។ 

    ប្រធាន​អ៊ែសរ៉ា ​ថាហ្វ​ ប៊ែនសឹន បាន​ថ្លែង​ថា៖ « ​ព្រះគម្ពីរ​មរមនមិនគ្រាន់តែ​បង្រៀនសេចក្តីពិត​ដល់​យើងនោះទេ  ​តែការពិតរបស់​វា​បានបញ្ជាក់ច្បាស់ ។    ​ព្រះគម្ពីរ​មរមនមិនគ្រាន់តែ​​ថ្លែងទីបន្ទាល់​អំពីព្រះគ្រីស្ទ​ដល់យើងនោះទេ តែការពិតរបស់​វា​ក៏បានបញ្ជាក់​ច្បាស់ផងដែរ ។    ប៉ុន្តែនៅមានអ្វី​ជាច្រើនទៀត ។  មាន​អំណាច​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​ដែល​នឹង​ចាប់ផ្ដើម​ហូរ​ចូលមក​ក្នុង​ជីវិត​របស់​អ្នក​ក្នុង​វិនាទី ដែល​អ្នក​ចាប់ផ្ដើម​ធ្វើ​ការសិក្សា​ដោយ​ហ្មត់ចត់​អំពី​ព្រះ​គម្ពីរ​នោះ ។ អ្នក​នឹង​រកឃើញ​អំណាច​​កាន់តែ​មហិមា​ដើម្បី​ទប់ទល់​នឹង​ការល្បួង ។ អ្នក​នឹង​រក​ឃើញ​អំណាច​ដើម្បី​ចៀស​ផុត​ពី​ការបោក​បញ្ឆោត ។ អ្នក​នឹង​រកឃើញ​អំណាច​ដើម្បី​ឈរ​នៅ​លើ​ផ្លូវ​តូច និង ចង្អៀត » ។ ២ ដោយ​ហេតុផល​ទាំងនេះ ទើបព្យាការីសម័យទំនើប របស់យើង​បានសំណូមពរឲ្យ​យើង​អានព្រះគម្ពីរ​មរមន ដើម្បី​យើង​អាច​ទទួលអារម្មណ៏ហូរចូល នៃព្រះវិញ្ញាណ​បរិសុទ្ធ​ជាថ្មីពីគម្ពីរនោះ ។  ក្រុមគ្រួសារនឹងកាន់​តែរឹងមាំពេលពួកគេ​អាន​ព្រះគម្ពីរ​ជាមួយគ្នា ។ 


    នៅពេលកុមារអានគម្ពីរមរមនលើកដំបូង ហើយបានជាប់ចិត្តនឹង សេចក្តីក្លាហានរបស់ អ័ប៊ីណាដៃ ឬការចេញច្បាំងរបស់ កងទ័ពកម្លោះ ២០០០ នាក់ យើងសូមបន្ថែមដោយទន់ភ្លន់ថា ព្រះយេស៊ូវ គ្រីស្ទ គឺជាអង្គដ៏សំខាន់លើសសព្វសារពើរនៅក្នុងកាលប្បវត្តិដ៏មហិមារនេះ ដែលឈរជាអនុស្សាវរីយ៏ដ៏ធំជាក់ស្តែង នៅគ្រប់ទំព័ររបស់វា ព្រមទាំងផ្តល់ជាតំណរភ្ជាប់ ដើម្បីចូលទៅកាន់ ការលើកទឹកចិត្តដល់សេចក្ដីជំនឿនៅក្នុងនោះ ។

    អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

    2. ព្រះ​យេស៊ូវ គ្រីស្ទ គឺជាចំណុចសំខាន់នៃគម្ពីរនេះ –នេះគឺជាសក្ខីបទមួយទៀត​អំពីរទ្រង់ ។

    ទោះបីជាព្រះគម្ពីរមរមន​ដាក់ឈ្មោះតាមព្យាការី និងប្រវត្តិ​សាស្រ្ត​លោកមរមន ដែលបានដកស្រង់ និងសង្ខេប ពាក្យពេច៏ព្យាការីបុរាណក្ដី ក៏គម្ពីរនេះ​ផ្តោតសំខាន់លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។  គោលបំណងចម្បងមួយ​នៃព្រះគម្ពីរមរមនគឺ « ដើម្បី​ជា​ការ​បរិវត្តិន៍​ដល់​សាសន៍​យូដា និង​សាសន៍​ដទៃ​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ ជា​ព្រះដ៏នៅអស់កល្បជានិច្ច ដែលបានសម្តែ​ង​រូបអង្គទ្រង់​ដល់សាសន៏ទាំងអស់ » ។ ៣​  ព្រឹត្តិការណ៏ដ៏សំខាន់បំផុត​នៃព្រះគម្ពីរមរមន​ គឺការលេច​មក​របស់ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​ផ្ទាល់​នៅក្នុង​​ចំណោម​ប្រជាជន​នៅទ្វិបអាមេរិក ភ្លាមៗ បន្ទាប់​ពី​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ​ ។  ទ្រង់បង្ហាញ​ពីរបៀប​ច្បាស់លាស់ដើម្បីធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និងបង្រៀន​ប្រជាជន​អំពីសេចក្តីស្រឡាញ់ និងសេ​ចក្តី​សប្បុ​រស ។  ទ្រង់បានប្រទានពរ​ និងព្យាបាលអ្នក​ដែល​ឈឺ និង​អ្នក​ដែល​មាន​ទុក្ខ​វេទនា ។ ទ្រង់បង្កើត​សាសនាចក្ររបស់ទ្រង់ និង​បង្រៀនគោលទ្ធិ​ នៃព្រះគ្រីស្ទ ។ 

    នៅក្នុងសន្និសីទទូទៅ​នាពេលថ្មីៗនេះ  ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានមានប្រសាសន៏ថា « នៅពេលកុមារ​អាន​គម្ពីរ​មរមន​លើកដំបូង ហើយបាន​ជាប់ចិត្ត​នឹង សេចក្តីក្លាហាន​របស់ អ័ប៊ីណាដៃ ឬការចេញច្បាំង​របស់ កងទ័ពកម្លោះ ២០០០ នាក់ យើងសូម​បន្ថែម​ដោយ​ទន់ភ្លន់​ថា ព្រះយេស៊ូវ គ្រីស្ទ គឺជាអង្គដ៏​សំខាន់​លើស​សព្វសារពើរ​នៅក្នុង​កាលប្បវត្តិ​ដ៏មហិមារនេះ ដែលឈរ​ជាអនុស្សាវរីយ៏ដ៏ធំ​ជាក់ស្តែង នៅគ្រប់ទំព័ររបស់វា ព្រមទាំងផ្តល់​ជាតំណរ​ភ្ជាប់ ដើម្បីចូលទៅកាន់ ការ​លើក​ទឹកចិត្ត​ដល់សេចក្ដីជំនឿ​នៅក្នុងនោះ ។ » ៤ ព្រះគម្ពីរនេះគឺនិយាយ​អំពី​ព្រះអង្គ​សង្គ្រោះ ខណៈដែល​ទ្រង់​បន្តគង់នៅ ហើយទ្រង់បន្ត​នៅ​ជា​ចំណុច​សំខាន់​នៅក្នុងគម្ពីរនេះ​ និងនៅក្នុងជីវិត​របស់យើង ។

    ពរជ័យនៃព្រះគម្ពីរមរមន

    3. ព្រះវិញ្ញាណបរិសុទ្ធ​ថ្លែង​ជាសាក្សីអំពីគម្ពីរនេះ ។

    បំណងទីបី​របស់សមាជិកនៃក្រុមព្រះ គឺដើម្បីថ្លៃង​ជាសាក្សីនៃ « សេចក្តីពិត​នៃគ្រប់ការណ៏ទាំងអស់ » ទ្រង់ក៏ជា « បន្ទាល់អំពីព្រះវរបិតា និងអំពី​ព្រះរាជបុត្រា » ៦​ មនុស្សម្នាក់អាច​ទទួលបាន​នូវទីបន្ទាល់​ពិត​ប្រាកដ​អំពីព្រះវរបិតា និងព្រះយេស៊ូវ គ្រីស្ទ មានតែ​តាម​រយៈ​ព្រះ​ចេស្តារ​នៃព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ។  មរ៉ូណៃ កូនប្រុសរបស់ព្យាការី មរមន បានធ្វើ​សេចក្តី​សន្យា​អំពីរបៀបដែលមនុស្ស​ម្នាក់អាច​ទទួល​បាន​ទីបន្ទាល់​មួយ​​អំពី​ព្រះគម្ពីរមរមន ។  លោកមានប្រសាសន៏ថា « ហើយកាលណា​អ្នករាល់គ្នា ទទួល​បាននូវការណ៏ទាំងនេះ នោះ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា  ​ឲ្យ​សូម​សួរ ​ដល់​ព្រះ​ជា​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ បើសិន​ជា​ការណ៍​ទាំង​នេះ​មិន​ ពិតហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​សូម​សួរ ដោយ​ស្មោះ​អស់​ពី​ចិត្ត, ដោយ មាន​សេចក្តី​ជំនឿ​ ជឿដល់ ព្រះគ្រីស្ទ នោះ​ទ្រង់​នឹង សម្តែង  សេចក្តី ពិត នៃ​ការណ៍​នេះ​ដល់​អ្នក​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ ៧ ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ​ព្រះវិញ្ញាណ​បរិសុទ្ធថ្លែងទីបន្ទាល់​អំពីសេចក្តី​ពិតគ្រប់យ៉ាង ។   

    ខ្ញុំសូម​ថ្លែងទីបន្ទាល់របស់ខ្ញុំដោយឧឡារិកថា ព្រះគម្ពីរ​មរមន​គឺ​ជា​ព្រះបន្ទូល​នៃ​ព្រះសម្រាប់យើង ។ វា​គឺ​ជា​សក្ខីយបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ជីវិតរបស់យើង​នឹងមានការផ្លាស់ប្តូរ បើយើង​អាន​ជារៀង​រាល់ថ្ងៃ ។  នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។ ■

    _____________________________________

    កំណត់​ចំណាំ ៖

    1. បុព្វកថា ព្រះគម្ពីរ​មរមន 
    2. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon—Keystone of Our Religion » សន្និសីទ​ទូទៅខែ តុលា ឆ្នាំ ១៩៨៦
    3. ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន
    4. ជែហ្វ្រី អ័រ ហូឡិន « សារលិខិត អត្ថន័យ និង​ហ្វូង​មនុស្ស » សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០១៩
    5. សូម​មើល មរ៉ូណៃ១០:៥ ។​
    6. សូម​មើល នីហ្វៃទី ២ ៣១:១៨ ។
    7. សូម​មើល មរ៉ូណៃ ១០:៤ ។