វីដេអូ​ដ៏បំផុស​គំនិត

    ពួកសាវក​​​បច្ចុប្បន្ន រួមមាន អែលឌើរ ដេវីដ អេ បែដណា, ឃ្វីនថិន អិល ឃុក, នែល អិល អាន់ឌើរសិន និង ឌេល ជីរេនឡាន់ បាន​សន្យា​នូវ​ពរជ័យ​ដ៏អស្ចារ្យ​ជាច្រើន​ដល់​អ្នក​ដែល​ចូល​រួម​នៅ​ក្នុង​ការ​បម្រើ​​ក្នុង​​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ។

    ប្រធាន វ័សុល អិម ណិលសុន និង​ភរិយាលោក វ៉េនឌី សំណូម​ពរ​ដល់​សមាជិក​សាសនាចក្រ​ឲ្យ​លះបង់​ពេលវេលា​ ដើម្បី​​នឹង​នាំ​មក​នូវ​ពរជ័យ​ដ៏​ធំ។

    អែលឌើរ ប្រាតលី ឌី ហ្វូស្ទើរ ពន្យល់​ពី​តួនាទី​របស់​យើង​នីមួយៗ​នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​កូនចៅ​របស់​ព្រះ​នៅ​ទាំង​សង​ខាង​នៃ​វាំង​នន។

    ប្រធាន រ័សុល អិម ណិលសុន និទាន​ពី​ដំណើររឿង​ពង្ស​ប្រវត្តិ​ផ្លាល់​ខ្លួន​មួយ ដែល​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​កិច្ចការ​ព្រះវិហារ​បិរសុទ្ធ និង​កិច្ចការ​ពង្ស​ប្រវត្តិ​សម្រាប់​ក្រុម​គ្រួសារ​គ្រប់​រូប។

    ពួក​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​គឺជា​គន្លឹះ​ដើម្បី​ជួយ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ តាមរយៈការ​ជួយ​មនុស្ស​ដទៃ​ក្នុង​ការ​ប្រមូល​ផ្ដុំ​ក្រុម​គ្រួសារ​របស់​ពួកគេ​ទាំង​ផ្នែក​សងខាង​នៃ​វាំង​នន។

    អែលឌើរ ឃ្វីនថិន អិល ឃុក និង​អែលឌើរ ឌេល ជី រេនឡាន់ បង្រៀន​ថ្នាក់​ដឹកនាំ និង​ក្រុម​ប្រឹក្សា​ពី​តួនាទី​ដ៏​សំខាន់​របស់​ពួកគាត់ ក្នុង​នាម​ជា​ភ្នាក់ងារ​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ។

    យើង​ម្នាក់ៗ​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​គ្រួសារ​របស់​យើង​នៅ​ផ្នែក​សងខាង​នៃ​វាំង​នន។

    ចំណុច​សំខាន់ៗ​មក​ពី​សុន្ទរកថា​របស់​ប្រធាន ហិនរី ប៊ី អាវរិង ស្ដីពី​ការ​ប្រមូល​ផ្ដុំ​ក្រុម​គ្រួសារ​របស់​ព្រះ។

    ប្រធាន និង​ស៊ិស្ទើរ អូក បង្រៀន​អំពីអានុភាព និង​អំណរ​នៃ​ការ​រកឃើញ, ការ​ប្រមូល​ផ្ដុំ និង​ការ​ភ្ជាប់​ទៅ​នឹង​ក្រុម​គ្រួសារ​យើង​ក្នុង​ភាព​អស់កល្ប​ជានិច្ច។

    អ្នក​ផ្សព្វផ្សាយសាសនា និង​ពួក​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​មួយ​ចំនួន​បាន​ដក​ពិសោធន៍​នូវ​លក្ខណៈ​ពិត​នៃ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ នៅពេល​ពួកគេ​ធ្វើ​ការ​រួម​គ្នា ដើម្បី​ផ្ដល់​ពរជ័យ​ដល់​ជីវិត​នៃ​អ្នក​ដែល​កំពុង​ស្វែង​រក​ដំណឹងល្អ។

    អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ម្នាក់​ដក​ពិសោធន៍​នូវ​ពរជ័យ​ដែល​បាន​សន្យា​នៃ​ការ​ព្យាបាល​សម្រាប់​បងស្រី​ដែល​គាត់​ជួយ​ធ្វើ​ពង្ស​ប្រវត្តិ​របស់​នាង។

    កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្ស​ប្រវត្តិ​នឹង​រក្សា​អ្នក​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ផ្ដល់​កម្លាំង​ដល់​អ្នក ហើយ​បង្កើន​សេចក្ដីជំនឿ​របស់​អ្នកទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ។ គាំទ្រ​ដល់​កុមារ និង​ពួក​អ្នក​ប្រែចិត្ត​ជឿ​ តាមរយៈ​​ការនាំ​ឲ្យ​ពួកគេ​ចូល​រួម​ក្នុង​កម្មវិធី FamilySearc។

    ពេល​មើល​​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន ហ្សេណា ឆាប់ នៅ​ក្នុង​កូន​សៀវភៅក្រុម​គ្រួសារ និង​ព្រះវិហារ​បរិសុទ្ធ នោះ​បានជួយ​នាងឲ្យ​រក​ឈ្មោះ​គ្រួសារ ដាក់​ឈ្មោះ​ពួកគេ​នៅ​ក្នុង​គេហទំព័រ FamilySearch.org បោះពុម្ព​ប័ណ្ណ​ពិធី​ប​រិសុទ្ធ ហើយ​យក​ឈ្មោះ​បុព្វការីជន​ទៅ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ពិធីបុណ្យជ្រមុជទឹក និង​ពិធី​បញ្ជាក់​ជំនួស។

    ស្តេក​ហ្គេមូរ៉ាស នៅតេហ្គូស៊ីហ្គាល់ប៉ា ហុនឌូរ៉ាស​បាន​ទទួល​ជោគជ័យ​យ៉ាង​អស្ចារ្យ ដោយ​ប្រើ​ពង្ស​ប្រវត្តិ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​សមាជិក​មិន​សូវ​សកម្ម​ឲ្យ​សកម្ម​ឡើង​វិញ។

    ស្តេហ្វិន ជេហ្សេក អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ជាថ្មី យក​ឈ្នះ​លើ​ការ​ញៀន ហើយ​បាន​ជ្រមុជទឹក ដោយសារ​តែ​បទពិសោធន៍​របស់​គាត់​ក្នុង​ការ​ធ្វើ​លិបិក្រម។ សូម​រៀន​ពី​របៀប​ដែល​ពង្ស​ប្រវត្តិ​អាច​បង្កើន​សេចក្ដី​សុចរិត​ផ្ទាល់​ខ្លួន​នៅ​ក្នុង​វួដ និង​ស្តេក​រ​បស់​អ្នក។

    មាន​ក្រុម​គ្រួសារ​ពីរ​បាន​យក​ឈ្មោះ​គ្រួសារ​របស់​ពួកគេ​ផ្ទាល់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង។

    គ្រួសារ​គ្រប់រូប​មាន​ដំណើរ​រឿង​មួយ។ តើ​ដំណើរ​រឿង​របស់​អ្នក​មាន​អ្វីខ្លះទៅ​? សូម​រៀន​បន្ថែម​ទៀត​ពីដំណើរ​រឿង​របស់​អ្នក ហើយ​ស្វែង​រក​កម្លាំង​សម្រាប់​ជីវិត​របស់​អ្នក​តាមរយៈ​គំរូ និង​បទពិសោធន៍​នៃ​បុព្វការីជន​របស់​អ្នក។

    អែលឌើរ ប្រាតលី ឌី ហ្វូស្ទើរ បង្រៀន​ពី​សារៈសំខាន់​នៃ​ការ​ស្វែង​រក និង​ការ​រៀនសូត្រ​ពី​ដំណើរ​រឿង​គ្រួសារ​របស់​យើង និង​ពរជ័យ​ដែល​បាន​ផ្ដល់​ឲ្យ​ដល់គ្រួសារ​យើង​ទាំង​មូល​សម្រាប់​ការ​ធ្វើ​ពង្ស​ប្រវត្តិ។