សាសនាចក្រ​ប្រកាស​ផ្លាស់ប្ដូរ​បណ្ដាញ​ទូរគមនាគមន៍

    Gereja Mengumumkan Perubahan pada Kanal Komunikasi

    គណៈប្រធានទីមួយ​នៃ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​ប្រកាស​ធ្វើ​ការ​ផ្លាស់ប្ដូរ​នៅថ្ងៃនេះ​ចំពោះ​ឈ្មោះ​គេហទំព័រ​ គណនីប្រព័ន្ធផ្សព្វផ្សាយ និង​កម្មវិធី​ទូរសព្ទជាច្រើន​​អំពី​សាសនានេះ ។ វា​មាន​ចំណែក​នៅ​ក្នុង​កិច្ចខិតខំ​ដ៏​ធំ​មួយ​ដើម្បី​ឆ្លុះ​បញ្ចាំង​ឈ្មោះពេញរបស់​សាសនា​នេះ ​ហើយ​នាំ​មក​នូវ​ការ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​​ក្នុង​ការ​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។

    គេហទំព័រ ៖ គេហទំព័រ​ជា​ផ្លូវការ​របស់​សាសនាចក្រ​នឹង​ប្ដូរ​ទៅជាChurchofJesusChrist.org ។ ការ​ផ្លាស់ប្ដូរ​នេះ​មាន​សុពល​ភាព​នៅថ្ងៃនេះ ថ្ងៃទី ៥ ខែ​មីនា ឆ្នាំ ២០១៩ នៅពេល​ឈ្មោះ​កម្មសិទ្ធិ​ ChurchofJesusChrist.org ចាប់​ផ្ដើម​នាំ​ទៅកាន់ គេហទំព័រ​ដើម LDS.org ។ នៅក្នុង​ខែ​ក្រោយៗ ឈ្មោះ​កម្មសិទ្ធិ ChurchofJesusChrist.org នឹងជំនួសឲ្យគេហទំព័រ​ដូច​ខាង​ក្រោម​នេះ ៖ 

    • LDS.org— នឹង​ប្ដូរ​ទៅជា ChurchofJesusChrist.org 
    • MormonNewsroom.org—នឹង​ប្ដូរ​ទៅជា Newsroom.ChurchofJesusChrist.org

    ដោយសារ​តែ​ទស្សនិកជន​​ចម្បង​របស់ Mormon.org គឺ​ជា​អ្នក​នៅ​ក្រៅ​សាសនាចក្រ នោះការ​ដាក់បញ្ចូល​វា​ទៅ​ជាមួយ​នឹង ChurchofJesusChrist.org ដែល​ផ្ដោត​ទៅលើ​សមាជិក​សាសនាចក្រ នឹង​ត្រូវ​ការ​ពេល​វេលា​ច្រើនទៀត ។

    កិច្ចការ​ដែល​កំពុង​ដំណើរការ​គឺ​ដើម្បី​បង្រួបបង្រួម ហើយ​រៀប​រចនាសម្ព័ន្ធ​គេហទំព័រ​ទាំងអស់​ឡើង​វិញ​ទៅ​ក្នុង​បទពិសោធន៍​ថ្មីមួយ ដែលកាន់តែ​​​ជិតស្និទ្ធ និង​ផ្ទាល់ខ្លួន​​នៅ​ក្រោម​កម្មសិទ្ធិ​របស់ ChurchofJesusChrist.org ។ 

    ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ៖ គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាច្រើន​របស់​សាសនាចក្រ​នឹង​ត្រូវ​ដាក់ប​ញ្ចូល ហើយ​បោះពុម្ព​មាតិកា​ដែល​ផ្ដោត​ទៅលើ​ការ​រស់នៅ និង​ការ​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ 

    • ក្រុម​ហ្វេសប៊ុក​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស្ថាបនា​សហគមន៍ ហើយ​ជូន​ដំណឹងល្អ​ដល់​បុគ្គល​ម្នាក់ៗ​អំពី​ព័ត៌មាន និង​ការ​ធ្វើ​បច្ចុប្បន្នភាព​របស់សាសនាចក្រ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ។ ក្រុមនេះ​នឹង​ត្រូវ​ហៅ​ឈ្មោះ​ថា « សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ— ការ​បំផុសគំនិត និង​ព័ត៌មាន » ។ ក្រុមនេះ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​កន្លែង​មួយ​សម្រាប់​សហគមន៍ និងទំនាក់ទំនងសម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។
    • ឈ្មោះ​គណនី​ធ្វីតធើរ​របស់​សាសនាចក្រ នឹង​បន្ដ​ហៅ​ជា « សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ដែល​មាន​បង្ហាញ​ឈ្មោះ @ChurchNewsroom ហើយ​វា​នឹង​ជា​ប្រភព​ចម្បង​នៅលើ​ប្រព័ន្ធផ្សព្វផ្សាយសង្គម​សម្រាប់​ព័ត៌មាន​មកពី​សាសនាចក្រ ។

    កម្មវិធី​ទូរសព្ទ ៖ កម្មវិធី​ទូរសព្ទ​របស់​សាសនាចក្រ​ជាច្រើន​នឹង​ត្រូវ​ដាក់​ឈ្មោះ​ជា​ថ្មី ៖ 

    • តន្ត្រី​ អិលឌីអែស—នឹង​ប្ដូរ​​ទៅជា « តន្ត្រី​ពិសិដ្ឋ » 
    • កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​រក្សា​ឈ្មោះ​នៅ​ដដែល 

    កម្មសិទ្ធិ​អ៊ីម៉ែល ៖ អាសយដ្ឋាន​អ៊ីម៉ែល​របស់​បុគ្គលិក​សាសនាចក្រ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ទូទៅ នឹង​ចាប់​ផ្ដើម​ប្រើ​ជា​កម្មសិទ្ធិ @ChurchofJesusChrist.org ជំនួស​ឲ្យ​កម្មសិទ្ធិ​អាសយដ្ឋាន​អ៊ីម៉ែល​បច្ចុប្បន្ន @ldschurch.org ។ 

    នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត ជា​ពិសេស​នៅ​ពេល​សាសនាចក្រ​ធ្វើ​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ភាសា​ទូទាំង​ពិភពលោក ។ គណៈប្រធានទីមួយ​បាន​សុំ​ឲ្យ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​អ្នកដទៃទៀត « មានការ​អត់ធ្មត់ និង​រមទម្យ​ចំពោះ​ការ​ផ្លាស់ប្ដូរ​ដែល​ត្រូវ​ធ្វើ​ឡើង​នេះ » ។