កំណែថ្មីចំពោះសៀវភៅទំនុកតម្កើង និងសៀវភៅចម្រៀងកុមារ

  Hymnbook and Children’s Songbook Revisions, congregation, sacrament hymn

  តន្ត្រី​ពិសិដ្ឋ​មាន​សារៈសំខាន់ណាស់​ចំពោះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ចាប់តាំង​ពី​ជំនាន់ដំបូង​បំផុត

  ​នៃ​ការ​ស្ដារឡើងវិញ ។ ទំនុកតម្កើង និង​ចម្រៀង​កុមារ បង្រៀន​អំពីគោលលទ្ធិ​ដំណឹងល្អ ហើយ​អាច​បង្រួបបង្រួម

  ​សមាជិក​ទាំងឡាយ​ក្នុង​សាសនាចក្រ ។

  នៅក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​ទីមួយ គណៈកម្មការ​គណៈកម្មការ​បាន​ជួបជុំ​គ្នាដើម្បី​

  ផ្ដល់​អនុសាសន៍​អំពី​កំណែថ្មី​ចំពោះ​សៀវភៅ​ទំនុកតម្កើង និងសៀវភៅ​ចម្រៀង​កុមារ​បច្ចុប្បន្ន​នេះ ។ នៅពេល​កំណែថ្មី​ត្រូវ​បាន​បញ្ចប់ នោះ​នឹង​មាន​សៀវភៅ​ទំនុកតម្កើង​មួយ និង​សៀវភៅ​ចម្រៀង​កុមារ​មួយ ដែល​ផ្ដល់​ទំនុកតម្កើង និង​ចម្រៀង​ដូចគ្នា​នៅ​គ្រប់ភាសាទាំងអស់ ដែល​វា​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​សាសនាចក្រ​ជាសាកល ។ ទំនុកតម្កើង និង​ចម្រៀង​ដែល​មាន​ស្រាប់ និង​ថ្មី​មកពី​ជុំវិញពិភពលោក នឹង​ត្រូវ​បាន​វាយតម្លៃ និង​ពិចារណា​សម្រាប់​ការ​ដាក់បញ្ចូល ។ ទំនុក​តម្កើង​ក្នុងមូលដ្ឋាន និង​ចម្រៀង​បន្ថែម នឹង​មាន​នៅក្នុង​ការ​ប្រមូលផ្ដុំឌីជីថល​​ដែល​បំពេញ​បង្គ្រប់បន្ថែម ។

  សមាជិក​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ចូលទៅ​កាន់​តំណរ​នេះ ដើម្បី​មើល​ឃើញ​សំណួរ​ដែល​សួរ​ជាញឹកញាប់ ( ស.ស.ញ ) ហើយ​ផ្ដល់​មតិកែលម្អ​អំពី​តន្ត្រី​បច្ចុប្បន្ន រួច​ដាក់បញ្ជូន​ទំនុកតម្កើង ចម្រៀងកុមារ និង​ទំនុក​ពី​ដើម​ថ្មីៗ មក​ធ្វើការ​ពិចារណា​ក្នុងការ​ដាក់បញ្ចូល​ទៅ​ក្នុង​ការ​ប្រមូលផ្ដុំ​ដែលបានធ្វើ​កំណែថ្មី ។