សេចក្ដីថ្លែងការណ៍​របស់​​គណៈប្រធានទីមួយ​អំពី​ព្រះវិហារបរិសុទ្ធ

    總會會長團

    គណៈប្រធានទីមួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ដូចតទៅនេះ ៖

    « នៅពេល​ណា​ដែលព្រះអម្ចាស់​មាន​មនុស្សមួយ​ក្រុម​នៅលើ​ផែនដី ដែល​គោរព​តាម​ព្រះបន្ទូល​របស់ទ្រង់ នោះ​ពួកគេ​ត្រូវ​បាន​ត្រាស់​​បង្គាប់​ឲ្យ​សាងសង់ព្រះវិហារបរិសុទ្ធ ។ ព្រះគម្ពីរ​មាន​ឯកសារ​ពីលំនាំជាច្រើន​នៃ​ការ​ថ្វាយបង្គំ​ក្នុងព្រះវិហារបរិសុទ្ធ​ចាប់តាំង​ពី​ជំនាន់​របស់​លោកអ័ដាម និង​នាង​អេវ៉ា ម៉ូសេ សាឡូម៉ូន នីហ្វៃ និង​ផ្សេងៗទៀត ។​

    ព្រមជាមួយនឹង​​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ នោះការថ្វាយបង្គំ​ក្នុង​ព្រះវិហារបរិសុទ្ធ​ក៏​បាន​ស្ដារឡើងវិញ​នូវ​ផងដែរ​ ដើម្បី​ប្រទានពរ​ដល់ជីវិត​នៃ​ប្រជាជន​នៅទូទាំង​ពិភពលោក និង​នៅ​ឯ​ពិភព​ម្ខាង​ទៀត​នៃ​វាំងនន ។

    អស់រយៈពេលជាច្រើន​សតវត្សរ៍​មកហើយ ព័ត៌មានលម្អិតទាក់ទង​ទៅនឹង​កិច្ចការ​ព្រះវិហារបរិសុទ្ធ​ត្រូវ​បាន​កែសម្រួល​តាម​សម័យកាល រួមមានទាំងភាសា វិធីសាស្ត្រ​នៃ​ការ​សាងសង់ ទំនាក់ទំនង និងការរក្សា​កំណត់ត្រា ។ ពួកព្យាការី​បាន​បង្រៀន​ថា ​ការ​កែសម្រួលដែលបាន​ដឹកនាំ​ដោយព្រះអម្ចាស់​ទៅ​កាន់​ពួកអ្នកបម្រើ​របស់ទ្រង់ នឹង​គ្មាន​ទីបញ្ចប់នោះទេ ។

    ព្រះវិហារបរិសុទ្ធ​ដែលបាន​ឧទ្ទិសឆ្លង​រួចហើយ គឺ​ជាទីដ៏បរិសុទ្ធ​បំផុត​ដើម្បី​ថ្វាយបង្គំ​នៅលើ​ផែនដីនេះ ។ ពិធីបរិសុទ្ធ​ទាំងឡាយ​នៅ​ក្នុងព្រះវិហារបរិសុទ្ធ គឺពិសិដ្ឋ ហើយ​ពុំ​ត្រូវ​យក​មក​ពិភាក្សា​នៅ​ខាង​ក្រៅ​ព្រះវិហាបរិសុទ្ធ​ឡើយ ។