រំលង​ការ​រុករក​ចម្បង

ព្រះយេស៊ូវ​គ្រីស្ទ - បំភ្លឺ​ពិភពលោក

LTW header

តើបងប្អូន​ដឹង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ? តើ​បងប្អូន​ចង់​រៀន​បន្ថែម​ដែរ​ឬ​ទេ ? 

រដូវកាលបុណ្យ​គ្រីស្ទម៉ាស់ គឺ​ជា​ពេល​មួយ​ដើម្បី​រំឭក​ដល់​ការ​ប្រសូត និង​ជីវិត​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃព្រះ ។ ទ្រង់​គឺ​ជា​ពន្លឺនៃលោកិយ 

បើ​បងប្អូន​ជា​សមាជិក​នៃ​សាសនាចក្រ​រួច​ហើយ ហើយ​បងប្អូន​ស្គាល់​នរណា​ម្នាក់​ដែល​បងប្អូន​ចង់​ចែក​សារលិខិត​នេះ​ជាមួយ ហើយ​សុំ​ឲ្យ​អ្នក​ផ្សព្វផ្សាយសាសនា​ទៅ​ជួប សូម​បំពេញ​ទម្រង់​បែបបទ ត្រង់នេះ ។ 

បើ​បងប្អូន​ចង់​រៀន​បន្ថែម​អំពី​ព្រះយេស៊ូវគ្រីស្ទ ស្នើរ​សុំ​ព្រះ​គម្ពីរមរមន សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ឥតគិត​ថ្លៃ សូម​បំពេញ​ទម្រង់​បែបបទ​ដូច​ខាង​ក្រោម ។ យើង​នឹង​ទាក់ទង​ទៅ​កាន់​បងប្អូន​ក្នុង​ពេល​ឆាប់ៗ ។

តើ​ព្រះយេស៊ូវ​គ្រី​ស្ទ​ជា​នរណា ?


ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ ដែល​ធ្វើ​ជា​គំរូ​សម្រាប់​ពួក​យើង​ទាំងអស់​គ្នា​រស់នៅ​តាម ហើយ​គឺជា​ព្រះអង្គសង្គ្រោះ និង​ព្រះ​ប្រោសលោះ​របស់​មនុស្ស​លោក​ទាំងអស់ ។


ព្រះយេស៊ូវ​គ្រីស្ទ

ព្រះយេស៊ូវគ្រីស្ទ ៖ ព្រះរាជបុត្រា​នៃ​ព្រះ 

ព្រះយេស៊ូវ​គឺជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​បាន​ចាប់​កំណើត​នឹង​ម្ដាយ​ខាង​ជីវិត​រមែងស្លាប់ ឈ្មោះ​នាង​ម៉ារា ហើយ​មាន​បិតា​ជា​អង្គ​ដ៏​អមត ជា​ព្រះវរបិតា ។ នោះ​ហើយ​ជា​ហេតុផល​ដែល​ព្រះយេស៊ូវ ត្រូវ​បាន​ហៅ​ថា​ជា​ព្រះរាជបុត្រា​សំណប់​តែមួយ​អង្គ​គត់​របស់​ព្រះ ។ ការ​ប្រសូត​របស់​ព្រះយេស៊ូវ ត្រូវ​បាន​ទាយទុក​ដោយ​ពួក​ព្យាការី ដោយសារ​តែ​តួនាទី​របស់​ទ្រង់​នៅ លើ​ផែនដី​សំខាន់​នៅ​ក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ ។ 

ការ​ប្រសូត​របស់​ព្រះយេស៊ូវ​គឺ​ត្រូវ​បាន​មនុស្ស​គ្រប់គ្នា​ដឹង​ថា​បាន​កើត​ឡើង​ដោយ​អព្ភូតហេតុ ។ 

ការ​ប្រសូត​របស់​ព្រះយេស៊ូវ​គឺ​សំខាន់​បំផុត ដែល​ពួក​ព្យាការី​នៅ​ក្នុង​ព្រះគម្ពីរ​បរិសុទ្ធ​ទាំងអស់ បាន​ថ្លែង​អំពី​ការ​យាងមក​របស់​ព្រះមែស៊ី ។ ការ​ប្រសូត​របស់​ព្រះយេស៊ូវ​ក៏​សំខាន់​ផងដែរ ដោយសារ​ការ​លេច​មក​របស់​ពួក​ទេវតា ( សូមមើល លូកា ២:១៣ ) ហើយ​ផ្កាយ​ថ្មី​មួយ​បាន​រះ​ឡើង​ដែល​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​បាន​មើល​ឃើញ ( សូមមើល ម៉ាថាយ ២:២, នីហ្វៃទី ៣ ១:២១ ) ។ ព្រះ​សព្វព្រះទ័យ​ឲ្យ​មនុស្ស​លោក ទាំងអស់​ដឹង​ថា ព្រះរាជបុត្រា​របស់​ទ្រង់ ដែលជា​ព្រះអង្គសង្គ្រោះ​ដែលបាន​សន្យាជា​យូរ​មក​នោះ បាន​ប្រសូត​មក​ហើយ ។ 

ព្រះយេស៊ូវ​ធ្វើ​អព្ភូតហេតុ​ជាច្រើន ។ 

ដោយសារ​តែ​សិទ្ធិអំណាច​ដ៏ទេវភាព​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​ព្យាបាល​អ្នក​ឈឺ អ្នក​ខ្វាក់​ឲ្យ​មើល​ឃើញ ព្រមទាំង​អ្នក​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ។ ដែល​សំខាន់​ជាង​នោះ ទ្រង់​បាន​អភ័យទោស​មនុស្ស​ឲ្យ​មាន​សេរី​ភាពពី​អំពើបាប​របស់ពួកគេ ។

ព្រះយេស៊ូវគ្រីស្ទ ៖ គ្រូបង្រៀន 

ព្រះយេស៊ូវ​ត្រូវ​បាន​ស្គាល់​ថា​ជា « គ្រូបង្រៀន​មកពីព្រះ » ( យ៉ូហាន ៣:២ ) ហើយ​បាន​ចំណាយ​ពេល​ក្នុង​ជីវិត​មជ្ឈិមវ័យ​របស់​ទ្រង់​បង្រៀន​មនុស្ស​អំពី​សេចក្ដីពិត​របស់​ព្រះ​តាមរយៈ​បទគម្ពីរ ទេសនកថា និង​ដំណើររឿង​ជាច្រើន ។ 

ព្រះយេស៊ូវ​បង្រៀន​អំពី​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ 

ទ្រង់​បង្រៀន​អំពី ដំណឹងល្អ​ថ្មី និង​ក្រិត្យវិន័យ​កាន់តែ​ខ្ពស់- ថាយើង​គួរ​តែ​ស្លូតត្រង់ មាន​ចិត្ត​មេត្តាករុណា មាន​ចិត្ត​បរិសុទ្ធ និង​អភ័យទោស ( សូមមើល ម៉ាថាយ ៥:៦-៨, ម៉ាកុស ៦:១៤-១៥ ) ដែល​យើង​គួរ​តែ​អធិស្ឋាន​ទៅ​កាន់​ព្រះ​ជានិច្ច ( សូមមើល លូកា ១៨:១, ម៉ាថាយ ៦:៥-១៣ ) ហើយ​ថា​យើង​គួរ​តែ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ( យ៉ូហាន ១៣:៣៤ ) ។ 

ព្រះយេស៊ូវ​បង្រៀន​អំពី​មាគ៌ា​តែ​មួយ​គត់​ទៅ​កាន់​ព្រះ ។ 

ការ​បង្រៀន​ដ៏សំខាន់​បំផុត​របស់​ព្រះយេស៊ូវ គឺ​ដើម្បី​ឲ្យ​បងប្អូន និង​មនុស្ស​ទាំងអស់ « មាន​ជីវិត ហើយ​ឲ្យ [ បងប្អូន ]​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង » ( យ៉ូហាន ១០:១០ ) ។ គឺ​តាមរយៈ​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ ហើយ​គោរពប្រតិបត្តិ​តាម​ការ​បង្រៀន​របស់​ទ្រង់ នោះ​បងប្អូន​អាច​រស់នៅ​ជាមួយ​ព្រះ​ម្ដងទៀត ហើយ​មាន​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ។

Sermon on the mount
បង្រៀន និង​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នកដទៃ

ព្រះយេស៊ូវគ្រីស្ទ ៖ គំរូ 

ក្នុង​នាម ជា​ព្រះរាជបុត្រា​នៃ​ព្រះ ព្រះយេស៊ូវ​បាន​រស់នៅ​ក្នុង​ជីវិត​ដ៏​ល្អឥតខ្ចោះ គ្មាន​អំពើបាប ។ ការណ៍​នេះ​អនុញ្ញាត​ឲ្យ​ទ្រង់​បំពេញ​តួនាទី​របស់​ទ្រង់​ក្នុង​នាមជា​ព្រះអង្គសង្គ្រោះ ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​ជីវិត​របស់​ទ្រង់ ជា​គំរូ​ដ៏​ឥតខ្ចោះ​សម្រាប់​ពួក​យើង​ទាំងអស់​គ្នា​ផងដែរ ។ 

ព្រះយេស៊ូវ​បាន​ជ្រមុជទឹក​ធ្វើជា​គំរូ​នៃ​ការ​គោរព​ប្រតិបត្តិ ។ 

ក្នុង​នាម ជា​មនុស្ស​ល្អ​ឥតខ្ចោះ ព្រះយេស៊ូវ ពុំ​ត្រូវការ​ពិធីបុណ្យជ្រមុជទឹក​ដើម្បី​លាង​សម្អាត​អំពើបាប​ណា​មួយ​នោះទេ ។ ប៉ុន្តែ​ទ្រង់​បាន​ធ្វើ​តាម​បទបញ្ញត្តិ​នេះ​ដើម្បី​បង្ហាញ​អំពី​ការ​គោរពប្រតិបត្តិតាម​របស់​ទ្រង់​ចំពោះ​ព្រះ ហើយ​ដើម្បី​បង្ហាញ​ដល់​យើង​ថា ពិធីបុណ្យជ្រមុជទឹក គឺ​តម្រូវ​ឲ្យ​មាន​សម្រាប់​មនុស្ស​ទាំងអស់​ដើម្បី « សម្រេច​តាម​គ្រប់​ទាំង​សេចក្ដីសុចរិត » ( ម៉ាថាយ ៣:១៥ ) ។  

ព្រះយេស៊ូវ​គឺ​ជា​គំរូ​នៃ​សេចក្ដីមេត្តាករុណា ។ 

វា​គឺ​ជា​អ្វី​មួយ​ដើម្បី​ថ្លែង​ថា​បងប្អូន​ស្រឡាញ់​អ្នកដទៃ ។ ប៉ុន្តែ​ព្រះយេស៊ូវ​បាន​បង្ហាញ​សេចក្ដីស្រឡាញ់​ដល់​មនុស្ស​ទាំងអស់ ។ 

ព្រះយេស៊ូវ​គឺ​ជា​គំរូ​នៃ​ការ​អភ័យទោស ។ 

ព្រះយេស៊ូវ​បាន​បង្រៀន​ថា យើង​ត្រូវ​តែ​អភ័យទោស ។ ទោះ​ជា​នៅពេល​ទ្រង់​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ព្រះយេស៊ូវ​បាន​អភ័យទោស បាន​បង្ហាញ​ក្ដីមេត្តាករុណា​នៅ​ក្នុង​តួនាទី​ដ៏​សំខាន់​របស់​ទ្រង់​ជា​ព្រះប្រោសលោះ ។

John baptized Jesus Christ

ព្រះយេស៊ូវគ្រីស្ទ ៖ ព្រះអង្គសង្គ្រោះ​របស់​យើង 

ហេព្រើរ​បាន​ដាក់​នាម​ឲ្យ​ព្រះយេស៊ូវ​ថា​ជា យ៉ូស្វេ មានន័យ​ថា « អង្គសង្គ្រោះ » ។ ដូច​បាន​សន្យា​ដោយ​ពួក​ព្យាការី ព្រះយេស៊ូវ បាន​បំពេញ​តួនាទី​នេះ​តាមរយៈ​ដង្វាយធួន និង​ការរស់ឡើងវិញ​របស់​ទ្រង់ ។ 

ព្រះអង្គសង្គ្រោះ​អំពើបាប​របស់​យើង ។ 

នៅ​ក្នុង​សួនច្បារគែតសេម៉ានី ព្រះ​ជា​ព្រះវរបិតា បាន​ប្រទាន​ដល់​ព្រះយេស៊ូវ​នូវ​ទម្ងន់ និង​ចំណេះដឹង​ទាំងអស់​នៃ​អំពើបាប និង​កំហុស​ឆ្គង ដែល​មនុស្ស​លោក​មិន​ដែល​ធ្លាប់​ជួប​ប្រទះ ។ ព្រះយេស៊ូវ​បាន​រងទុក្ខ​គ្រប់​អំពើបាប ។ សម្រាប់​មនុស្ស​គ្រប់រូប ។ សម្រាប់​បងប្អូន ។ តាមរយៈ​សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត​ផ្ទាល់​ខ្លួន ពិធីបុណ្យជ្រមុជទឹក និង​ការ​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ នោះ​បងប្អូន​អាច​ទទួល​បាន​ព្រះគុណ​របស់​ព្រះ និង​គ្មាន​អំពើបាប ។  

ព្រះអង្គសង្គ្រោះ​​សម្រាប់​ជីវិត​អស់កល្បជានិច្ច ។ 

ទ្រង់​ជា​អង្គ​ដំបូងគេ​បង្អស់​ដែល​បាន​រស់ឡើងវិញ ដែល​វិញ្ញាណ​របស់​ទ្រង់​បាន​ផ្គុំ​គ្នា​នឹង​រូបកាយ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់​វិញ ។ ហើយ​ការ​រស់ឡើងវិញ​របស់​ទ្រង់​បាន​ត្រាយ​ផ្លូវ​សម្រាប់​ការ​រស់ឡើងវិញ​របស់​បងប្អូន ។ ថ្ងៃមួយ យើង​ទាំងអស់​គ្នា​នឹង​ត្រូវ​បាន​រស់ឡើងវិញ ដូចជា​ព្រះគ្រីស្ទ​ផងដែរ ។  

តាមរយៈ​ការ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​ថា​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ការ​យល់ដឹង​អំពី ការ​បង្រៀន​របស់​ទ្រង់ ការ​ធ្វើ​តាម​គំរូ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់​ដែល​បាន​ទទួល​បុណ្យជ្រមុជទឹក និង​គោរព​រាល់​បទបញ្ញត្តិ ទាំងឡាយ ព្រមទាំង​ទទួល​យក​ដង្វាយធួន​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​បងប្អូន នោះ​បងប្អូន​អាច​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះ​បាន ។ តាមរយៈ​ព្រះយេស៊ូវ បងប្អូន​អាច « មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង… » ( យ៉ូហាន ១០:១០ ) ។ 

Miracle with a widow's son

សូម​រៀន​បន្ថែម​អំពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ ។ 

តើ​ត្រូវ​រស់នៅ​ដូចជា​ទ្រង់​បាន​រស់នៅ​ដោយ​របៀប​ណា ?

រក្សា​សេចក្ដីសញ្ញា​បុណ្យជ្រមុជទឹក
ក្លាយ​ជា​កុមារតូចៗ
ស្វែងរក​ចៀម​ដែល​វង្វេង
បម្រើ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង