បទបង្ហាញ​ខ្លីៗ​ពី​សន្និសីទ​ទូទៅខែ​មេសា ឆ្នាំ​ ២០១៩

  General Conference

  សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ​នៅ​ទីក្រុង​សលត៍ លេក ព្រមទាំង​នៅ​តាម​សាលាប្រជុំ និង​នៅ​គេហដ្ឋាន​ជុំវិញ​ពិភពលោក​ផង​ដែរ ដើម្បី​ចូល​រួម​នៅ​ក្នុង​សន្និសីទ​ទូទៅ​ប្រចាំ​ឆ្នាំ​លើក​ទី ១៨៩ នៅ​ថ្ងៃ​ទី ៦-៧ ខែ​មេសា ។

  អំឡុង​សន្និសីទ​ទូទៅ​ប្រចាំ​ឆ្នាំ​លើក​ទី ១៨៩ មានសារលិខិត​ចំនួន ៣១ ត្រូវ​បាន​ចែកចាយ​ជាមួយ​នឹង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជុំវិញ​ពិភពលោក ។ គណៈប្រធាន​ទីមួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ​បាន ចែកចាយ​សារលិខិត​អំឡុង​សម័យ​ប្រជុំ​ទាំង​ប្រាំ ។ សុន្ទរកថា​របស់​ពួកលោក​បាន​លើក​ឡើង​ពី​ប្រធានបទ​ជាច្រើន​រួម​មាន កិច្ចការ​ផ្សព្វ​ផ្សាយ​សាសនា ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​ទទួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន ។

  សូម​ស្វែង​រក​សេចក្ដី​សង្ខេប​នៃ​សុន្ទរកថា​ជម្រើស​ដូច​ខាង​ក្រោម​នេះ ។ សម្រាប់​សុន្ទរកថា​បន្ថែមទៀត ឬ​សុន្ទរកថា​ទាំងស្រុង សូម​ចូល​ទៅ​កាន់ conference.ChurchofJesusChrist.org។ សូម​ចុច​លើ​រូប​តំណាង​ដើម្បី​អាន ឬ​ទាញ​យក​អត្ថបទ ឬ​ទស្សនា​វិដេអូ​នោះ ។ 

  Elder Brook P. Hales

  1. អែលឌើរ ប្រ៊ូក ភី ហែល៍ ក្នុង​ពួក​ចិតសិបនាក់ - ចម្លើយ​ចំពោះ​ការអធិស្ឋាន

  ទិដ្ឋភាព​មួយ​នៃ​ក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ​នោះ គឺ​ការចូលរួម​របស់​ព្រះវរបិតា​សួគ៌​នៅក្នុង​កិច្ចការតូចតាច​នៃ​ជីវិត​យើង ទាំង​ពេល​ដែល​យើង​មិន​ដឹង ឬ​មិន​យល់​អំពី​ការចូលរួម​នោះ​ផង ។ យើង​ស្វែងរក​ការណែនាំ និង​ជំនួយ​ដ៏​ទេវភាព​របស់​ព្រះវរបិតា តាម​រយៈ​ការអធិស្ឋាន​ដ៏​អស់ពីចិត្ត និង​ស្មោះសរ ។ ពេល​យើង​គោរព​ដល់​សេចក្ដី​សញ្ញា​របស់​យើង ហើយ​ពុះពារ​កាន់តែ​ខ្លាំង​ដើម្បី​ក្លាយ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ នោះ​យើង​ទទួល​បាន​សិទ្ធិ​ដើម្បី​មាន​ការណែនាំ​ដ៏​ទេវភាព​ជា​បន្ត​បន្ទាប់​ឥត​ឈប់ឈរតាមរយៈ​ឥទ្ធិពល និង​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពេលខ្លះ ចម្លើយ​ចំពោះ​ការអធិស្ឋាន​ដែល​យើង​ស្វែងរក​ដោយ​សុចរិត ដោយ​ចង់​បាន​យ៉ាង​ខ្លាំង និង​ដោយ​ស្មោះសរ​នោះ​ពុំ​ត្រូវបាន​ប្រទាន​ឲ្យ​តាមបំណងរបស់​យើងទេ ប៉ុនែ្តយើងដឹង​ថា​ ព្រះមានពរជ័យដ៏ធំ​ជាង​នោះសម្រាប់យើង ។ ហើយ​ជួនកាល បំណង​ដ៏​សុចរិត​របស់​យើង​មិន​ត្រូវបាន​ប្រទាន​ឲ្យ​ក្នុង​ជីវិត​នេះ​ទេ ។ យើង​មាន​ការអះអាង​ថា តាម​របៀប និង​ពេលវេលា​របស់​ទ្រង់​ផ្ទាល់ ព្រះវរបិតាសួគ៌​នឹង​ប្រទាន​ពរ​ដល់​យើង ហើយ​ដោះស្រាយ​កង្វល់ ភាពអយុត្តិធម៌ និង​ការខកចិត្ត​ទាំងអស់​របស់​យើង ។

  President Dallin H. Oaks

  2. ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​ទី​មួយ – បាន​ស្អាត​ស្អំ​តាមរយៈ​ការ​ប្រែចិត្ត

  ភាព​ផ្ទុយ​គ្នា ដែល​ខ្ញុំ​មាន​​បទពិសោធន៍​រវាង​ច្បាប់​របស់​មនុស្ស និង​ច្បាប់​របស់​ព្រះ​បាន​ពង្រីក​ការ​ដឹង​គុណ​របស់​ខ្ញុំ​ចំពោះ​ភាព​ពិត និង​អំណាច​​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដោយ​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​មនុស្ស បុគ្គល​ម្នាក់មាន​ពិរុទ្ធ​ពី​បទ​ល្មើស​ធ្ងន់​ធ្ងរ​បំផុត​អាចត្រូវ​​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​គុក​មួយ​ជីវិត ដោយ​គ្មាន​លក្ខខណ្ឌ ។ ប៉ុន្តែ​វា​មាន​ភាព​ខុស​គ្នា​នៅ​ក្រោម​ផែនការ​ដ៏​មាន​ក្ដីមេត្តាករុណា​របស់​ព្រះវរបិតា​សួគ៌​ជា​ទីស្រឡាញ់ ។ ខ្ញុំ​បាន​ឃើញ​ថា អំពើ​បាប​ដូច​គ្នា​នេះ​អាច​ទទួល​ការ​អភ័យទោស​ក្នុង​ជីវិត​រមែង​ស្លាប់ ដោយសារ​ពលិកម្ម​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​សម្រាប់​អំពើបាប​នៃ ​« អស់​អ្នកណា​ដែល​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប » (និហ្វៃទី ២ ២:៧) ។ ព្រះគ្រីស្ទ​ទ្រង់​ប្រោសលោះ ហើយ​ដង្វាយ​ធួន​របស់​ទ្រង់​គឺ​មាន​ពិត ។ ការ​ប្រែចិត្ត​ចាប់ផ្ដើម​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​របស់​យើង ហើយ​វា​គឺជា​អំណរ​មួយ ពុំ​មែន​ជា​បន្ទុក​នោះ​ទេ ។ ប្រធាន ណិលសុន បាន​បង្រៀន​ថា ៖ « ការ​ប្រែចិត្ត​ពិត​ពុំ​មែន​ជា​រឿង​ដែល​កើត​ឡើង​តែ​ម្ដង​នោះទេ ។ វា​គឺ​ជា​ឯកសិទ្ធិ​មួយ​ដែល​គ្មាន​ទីបញ្ចប់ ។ វា​មានសារៈសំខាន់  ចំពោះ​ការ​រីកចម្រើន និង​មាន​ភាពសុខសាន្ត​នៅ​ក្នុង​ចិត្ត ការ​លួង​លោម និង​អំណរ » ។

  Elder Jeffrey R. Holland

  3. អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ – នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ

  ក្រៅពី​ការបង្កើត​ពេល​ដើម្បី​បង្រៀន​ដំណឹងល្អ​នៅ​ផ្ទះ នោះ​ការកែសម្រួល​ការបម្រើ​របស់យើង​នៅ​ថ្ងៃ​អាទិត្យ ក៏​ដើម្បី​កាត់បន្ថយ​ភាព​ស៊ាំញ៉ាំ​នៃ​កាលវិភាគ​ប្រជុំ តាម​របៀប​មួយ​ដែល​គូស​បញ្ជាក់​យ៉ាង​ត្រឹមត្រូវថា​ពិធី​សាក្រាម៉ង់​នៃ​អាហារពេល​យប់​របស់​ព្រះអម្ចាស់​​​ពិសិដ្ឋ ជា​ការទទួលស្គាល់​ផ្តោត​ទៅលើ​បទពិសោធន៍​ការថ្វាយ​បង្គំ​ប្រចាំ​សប្តាហ៍​របស់​យើង ។ យើង​ត្រូវ​ចងចាំ​ក្នុង​របៀប​ផ្ទាល់​ខ្លួន​មួយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ថា ព្រះគ្រីស្ទ​បាន​សុគតដោយ​ដួង​ចិត្ត​ខ្ទេចខ្ទាំ ដោយ​ការ​រែក​អំពើបាប និង​ភាពសោកសៅ​ទាំងអស់​របស់​គ្រួសារ​មនុស្ស​លោក​ទាំងមូល​តែ​អង្គឯង ។ ក្នុង​គ្រា​ដូច្នោះ​វា​តម្រូវ​ឲ្យ​មាន​ការ​គោរព​របស់​យើង ជាការ​តបស្នង​ចំពោះ​បន្ទុក​ដែល​ចៀស​មិន​រួច​នោះ ។ យើង​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​មក​មុន​ម៉ោង មាន​គាវរភាព ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​ដើម្បី​ចូលរួម​ក្នុង​ពិធិបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នេះ ។ វា​ជា​ការនឹក​ចាំ​ដល់​ទ្រង់ ជាអង្គ​ដែល​បាន​សុំ​ឲ្យ​ពែង​នោះ​រំលង​ចេញ​ពី​ទ្រង់ តែ​ទ្រង់​ត្រូវតែ​បន្ត​សោយ​ពែង​នោះ ដោយសារ​ទ្រង់​បាន​ជ្រាប​ដឹង​ថា ដោយ​ព្រោះ យើង ពែង​នោះ ពុំ អាចរំលង​បាន​ឡើយ ។ បៀប​មួយ​ដើម្បី « ចងចាំ​ទ្រង់​ជានិច្ច »(មរ៉ូណៃ ៤:៣៥:២) គឺ​ការចូលរួម​ជាមួយ​គ្រូពេទ្យ​ដ៏អស្ចារ្យ​នៅក្នុង​កិច្ចការ​ដ៏គ្មាន​ទីបញ្ចប់​របស់​ទ្រង់ ក្នុងការ​លើក​បន្ទុក​ពី​អ្នក​ដែល​មាន​បន្ទុក ហើយ​សម្រាល​ការឈឺចាប់​នៃ​អ្នក​ដែល​មាន​បញ្ហា ។

  President Russell M. Nelson

  4. ប្រធាន រ័សុល អិម ណិលសុន – « ចូរ​មក​តាម​ខ្ញុំ »

  ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ត្រឡប់​ទៅកាន់​ផ្ទះយើងវិញ ទៅរកព្រះបិតាមាតាសួគ៌​របស់​យើង ហើយនឹង​មនុស្ស​ជាទី​ស្រឡាញ់​របស់យើង ។ ទ្រង់យល់អំពីការរីកចម្រើននៃផែនការដ៏អស់កល្បជានិច្ច​របស់ព្រះវរបិតាសួគ៌​យើង ប្រសើរជាងយើងទាំងអស់គ្នា ។ លើសពីនោះ ទ្រង់គឺជាថ្មគន្លឹះនៃអ្វីៗគ្រប់យ៉ាង ។ ទ្រង់ជាព្រះប្រោសលោះ ជាអង្គព្យាបាល និងជាព្រះអង្គសង្គ្រោះរបស់យើង ។ ព្រះគម្ពីរបានកត់ត្រាដដែលៗថា មិនថាមនុស្សគ្រប់រូបមានអំពើបាបប្រភេទណាទេ ព្រះហស្តទ្រង់បានលាតលាចាំជានិច្ច ។ (និហ្វៃទី ៣ ៩:១៤) ព្រះ​អង្គ​សង្គ្រោះ​អញ្ជើញ​មនុស្ស​ទាំង​អស់​ឲ្យ​ទៅ​តាម​ទ្រង់​ចុះក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹក ហើយ​ធ្វើ​សេចក្ដី​សញ្ញា​បន្ថែម​ជា​មួយ​ព្រះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និងទទួល ហើយស្មោះត្រង់ចំពោះពិធីបរិសុទ្ធសំខាន់បន្ថែមទៀត​ទាំងនោះ ។ អ្វីៗទាំងនេះតម្រូវពីយើង បើយើងចង់បានភាពតម្កើងឡើងជាមួយគ្រួសារយើង និងជាមួយព្រះជារៀងរហូត ។ « បើបងប្អូនមិនប្រាកដថាបងប្អូនអាចជឿទៅលើព្រះ សូមចាប់ផ្ដើមពីត្រង់នេះទៅ ។ សូមយល់ថា កាលណាអវត្តមានពីបទពិសោធន៍ទាំងឡាយជាមួយព្រះ នោះមនុស្សអាចនឹងសង្ស័យអំពីវត្តមានរបស់ព្រះ ។  ដូច្នេះ សូម​ដាក់​ខ្លួន​អ្នក​ទៅ​ក្នុង​កន្លែង​មួយ​ដើម្បី​ចាប់​ផ្ដើម​មាន​បទពិសោធន៍​ទាំង​ឡាយ​ជាមួយ​ទ្រង់ ។ បន្ទាបខ្លួន ។  អធិស្ឋានដោយកែវភ្នែកចង់មើលឃើញព្រះហស្តរបស់ព្រះនៅក្នុងជីវិតរបស់បងប្អូន ហើយនឹងពិភពលោកជុំវិញបងប្អូន ។  ទូលសូមទ្រង់ឲ្យប្រាប់បងប្អូន បើទ្រង់ពិតជាគង់នៅ—បើទ្រង់ពិតជាស្គាល់បងប្អូន ។ ទូលសួរទ្រង់ថាទ្រង់មានព្រះទ័យយ៉ាងណាចំពោះបងប្អូន ។  បន្ទាប់​មក ​ស្តាប់ » ។

  Elder Gerrit W. Gong

  5. អែលឌើរ ជែរីត ដ័បុលយូ ហ្កងក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ - អ្នកគង្វាល​ល្អ ជា​កូនចៀម​នៃ​ព្រះ

  ក្នុង​នាម​ជា​អ្នក​គង្វាល​ល្អ​របស់​យើង ព្រះ​យេស៊ូវគ្រីស្ទ បាន​ហៅ​យើង​ដោយ​សំឡេង និង​ព្រះនាម​​របស់​ទ្រង់ ។ ទ្រង់ស្វែងរក ហើយ​ប្រមូល​ផ្ដុំ​យើង ។ ទ្រង់​បង្រៀន​យើង​អំពី​របៀប​ផ្ដល់​ការ​ងារ​បម្រើ​ដោយ​ក្ដីស្រឡាញ់ ។  នៅពេល​យើងស្វែងរក​ដោយបំណង​ប្រាថ្នា​ពិត​ប្រាកដ​​ ក្នុងការដើរតាម​ព្រះយេស៊ូវ​ គ្រីស្ទ​ នោះនឹងមាន​ការបំផុសគំនិតឲ្យធ្វើល្អ ស្រឡាញ់ព្រះ និងបម្រើទ្រង់ ។  (មរ៉ូណៃ ៧:១៣) នៅពេល​យើង​សិក្សា ពិចារណា និង​អធិស្ឋាន នៅពេល​យើង​បន្ត​រំឭក​សាក្រាម៉ង់​ជា​ទៀងទាត់ និង​សេចក្ដីសញ្ញា​នៃ​ព្រះវិហារបរិសុទ្ធ ហើយ​នៅពេល​យើង​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ដំណឹងល្អ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​របស់ទ្រង់ នោះ​យើង​កំពុង​ផ្ទៀង​ស្ដាប់​សំឡេង​ទ្រង់​ហើយ ។ ព្រះអង្គសង្គ្រោះ​របស់យើង​ឈោង​ទៅជួយ​សង្គ្រោះ​ចៀម​មួយ និង​ចៀម​កៅសិបប្រាំបួន​ទៀត នៅក្នុង​ពេល​តែ​មួយ ។ នៅពេល​យើង​ផ្ដល់​ការងារ​បម្រើ យើង​ទទួល​ស្គាល់​ចៀម​កៅសិប​ប្រាំបួន​ដែល​មិនប្រែប្រួល ហើយ​នឹងនរ ខណៈ​ដែល​យើង​ចង់​បាន​ចៀម​មួយ​ដែល​បាន​វង្វេង​នោះ ។ ព្រះអង្គសង្គ្រោះ​យើង​ដឹង​នៅពេល​ណា​យើង​មានអារម្មណ៍​ឯកោ អាប់អួរ មិនជឿជាក់ ឬ​ភ័យខ្លាច ។ នៅក្នុង​ការនិមិត្ត នីហ្វៃ​បាន​មើល​ឃើញ​ព្រះចេស្ដា​នៃកូនចៀម​នៃ​ព្រះ « [ យាងមក​សណ្ឋិត​លើ ] ពួកបរិសុទ្ធ​ក្នុងសាសនាចក្រ​នៃ​កូនចៀម ហើយលើ​រាស្ត្រដែលនៅក្នុងសេចក្ដីសញ្ញានៃព្រះអម្ចាស់» ។ ទោះ​បី « ត្រូវ​ខ្ចាត់ខ្ចាយ​ពាស​ពេញ​នៅ​លើ​ផ្ទៃ​ផែនដី…ពួកគេ​ប្រដាប់​អាវុធ​ដោយ​សេចក្ដីសុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះដោយ​សិរីល្អ​ដ៏​អស្ចារ្យ » ។ (នីហ្វៃទី ១ ១៤:១៤) ការ​សន្យា​នៃ​ក្ដីសង្ឃឹម និង​លួងលោម​ចិត្ត​នេះ មាន​នៅក្នុង​ជំនាន់​របស់​យើង ។

  Elder David P. Homer

  6. អែលឌើរ ដេវីឌ ភី ហូមើរ ក្នុង​ពួក​ចិត​សិប​នាក់ – ការស្តាប់​ឮ​ព្រះសូរសៀង​របស់​ទ្រង់

  ដោយសារ​ព្រះវរបិតាសួគ៌​យើង​សព្វព្រះទ័យ​ឲ្យ​យើង​ប្រែ​កាន់តែ​ប្រសើរ​ឡើង នោះ​ទ្រង់​ធ្វើ​ឲ្យ​យើង​អាចស្តាប់​ឮ​ព្រះសូរសៀង​របស់​ទ្រង់ ។ យើង​នឹង​រកឃើញ​​ព្រះសូរសៀង​របស់​​ព្រះវរបិតា​នៅក្នុង​កន្លែង​ជាច្រើន ។  យើង​នឹង​រកឃើញ​ព្រះសូរសៀង​នោះ​ពេល​យើង​អធិស្ឋាន ​សិក្សា​ព្រះគម្ពីរ ​ចូលរួម​ព្រះវិហារ ចូលរួម​ការពិភាក្សា​ដ៏​ស្មោះត្រង់ ឬ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។  ជាញឹកញាប់​បំផុត យើង​ស្តាប់​ឮ​ទ្រង់​តាមរយៈ​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​សមាជិក​ទី​បី​នៃ​ក្រុម​ព្រះ ។ ទ្រង់ជាសាក្សីនៃ​​ព្រះវរបិតា និង​ព្រះរាជបុត្រា (នីហ្វៃទី ២ ៣១:១៨) ទ្រង់​ត្រូវបាន​បញ្ជូន​មក​ដើម្បី « បង្រៀន [ យើង ] គ្រប់​សេចក្តី​ទាំង​អស់ » យ៉ូហាន ១៤:២៦ ហើយ​នឹង « បង្ហាញ​ដល់ [ យើង ] នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល [ យើង ] ត្រូវ​ធ្វើ » ។ (នីហ្វៃទី ២ ៣២:៥) ។ ព្រះវិញ្ញាណ​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​​តាម​របៀប​ផ្សេង​គ្នា ហើយ​ទ្រង់​អាច​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​ដដែល​នោះ តាម​របៀប​ផ្សេងៗ​នៅ​ពេល​ផ្សេង​គ្នា ។ ជា​លទ្ធផល ការរៀនសូត្រ​អំពី​របៀប​ជា​ច្រើន​ដែល​ទ្រង់​មាន​បន្ទូល​មក​កាន់​យើង​គឺជាបទពិសោធន៍​ពេញ​មួយ​ជីវិត ។ ជួនកាល​ទ្រង់​មាន​បន្ទូល​មក​ក្នុង « គំនិត និង​ចិត្ត [ របស់​យើង ] » (គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:២) ជា​សំឡេង​មួយ​ដែល​តូច ប៉ុន្តែ​មាន​ឥទ្ធិពល ចាក់ទំលុះ « ពួកគេ…ទៅក្នុងខ្លួន​ពួកគេ » ។ (នីហ្វៃទី ៣ ១១:៣) មាន​គ្រា​ផ្សេង​ទៀត ការបំផុសគំនិត​របស់​ទ្រង់ « ជាប់​នៅ​ក្នុង​សតិ [ យើង ] » ឬ « ជ្រួត​ជ្រាប…ក្នុង​អារម្មណ៍ [ យើង ] យ៉ាង​ខ្លាំង » ។ (គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១) ពេល​ខ្លះ​ទៀត យើង​នឹង « ខ្មួលខ្មាញ់​ខាង​ក្នុង​ទ្រូង [ យើង ] » ។ (គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៨) នៅ​មាន​គ្រា​ខ្លះ​ទៀត ទ្រង់​នឹង​បំពេញ​ព្រលឹង​យើង​ដោយ​អំណរ បំភ្លឺ​គំនិត​​យើង (គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:១៤–១៥១១:១៣) ឬ​ថ្លែង​ដោយ​ភាព​សុខសាន្ត​ដល់បេះដូងខ្ចេចខ្ទាំ​របស់យើង ។ (គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:២២–២៣) ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​ថា ប្រសិនបើយើង « ប្រុង​ស្ដាប់​តាម​សិក្ខាបទ​ទាំង​ឡាយ [ របស់​ទ្រង់ ] ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ទូន្មាន [ របស់​ទ្រង់ ] » នោះ​​ទ្រង់ « នឹង​ឲ្យ [ យើង ] ថែម​ទៀត » ។ (នីហ្វៃទី ២ ២៨:៣០