ការ​អភិវឌ្ឍន៍​ខ្លួន​តាម​ក្រុម​អាយុ​សម្រាប់​កុមារ និង​យុវវ័យ

  Youth

  យើងមានបំណងប្រាថ្នាចង់ពង្រឹងកុមារ និងយុវវ័យជាទីស្រឡាញ់របស់យើងតាមរយៈការបង្កើនសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ពង្រឹងការយល់ដឹងពីដំណឹងល្អរបស់ទ្រង់ និងសាមគ្គីភាពដ៏ធំជាមួយនឹងសាសនាចក្ររបស់ទ្រង់ និងសមាជិក ។ ដើម្បីសម្រេចកិច្ចការនេះ យើងមានសេចក្ដីសោមនស្សដើម្បីប្រកាសថា នៅខែមករា ឆ្នាំ២០១៩ កុមារនឹងបញ្ចប់ថ្នាក់អង្គការបឋមសិក្សា ហើយចាប់ផ្ដើមចូលថ្នាក់សាលាថ្ងៃអាទិត្យ និងថ្នាក់យុវនារី ឬកូរ៉ុមបព្វជិតភាពអើរ៉ុនតាមក្រុមអាយុនៅដើមខែមករា ក្នុងឆ្នាំដែលពួកគេឈានចូលអាយុ ១២ ឆ្នាំ ។ ដូចគ្នានេះដែរ យុវនារីនឹងអភិវឌ្ឍខ្លួនននៅចន្លោះថ្នាក់យុវនារី ហើយយុវជនអភិវឌ្ឍខ្លួននៅចន្លោះកូរ៉ុមបព្វជិតភាពអើរ៉ុនតាមក្រុមអាយុនៅដើមខែមករាក្នុងឆ្នាំដែលពួកគេឈានចូលអាយុ ១៤ និង ១៦ ឆ្នាំ ។ 

  លើសពីនេះទៀត យុវជននឹងអាចទទួលបានការតែងតាំងទៅកាន់តំណែងបព្វជិតភាពសមរម្យនៅខែមករានៃឆ្នាំដែលពួកគេឈានចូលអាយុ ១២, ១៤ និង ១៦ ឆ្នាំ ។ យុវនារី និងយុវជនដែលបានតែងតាំងនឹងអាចទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានកំណត់ការប្រើប្រាស់នៅដើមខែមករានៃឆ្នាំដែលពួកគេឈានចូលអាយុ ១២ ឆ្នាំ ។ ការតែងតាំងទៅកាន់តំណែងបព្វជិតភាពមួយសម្រាប់យុវជន និងការទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានកំណត់ការប្រើប្រាស់សម្រាប់យុវនារី និងយុវជននឹងបន្តជាបញ្ហាផ្ទាល់ខ្លួន ដោយផ្អែកលើភាពស័ក្ដិសម ការត្រៀមខ្លួនជាស្រេច និងស្ថានភាពផ្ទាល់ខ្លួន ។ ជាធម្មតា ការតែងតាំង និងការទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានកំណត់ការប្រើប្រាស់នឹងធ្វើឡើងពេញមួយខែមករា ។

  យើងសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្នុងមូលដ្ឋានឲ្យអនុវត្តការផ្លាស់ប្ដូរទាំងនេះពេញមួយខែមករា ឆ្នាំ២០១៩ ។ ព័ត៌មានបន្ថែមត្រូវបានភ្ជាប់ជូន ហើយក៏មាននៅលើchildrenandyouth.lds.orgផងដែរ ។

  រ័សុល អិម ណិលសុន

  ដាល្លិន អេក អូក

  ហិនរី ប៊ី អាវរិង

  សំណួរនិងចម្លើយ (ទ្រង់ទ្រាយ PDF)