រំលង​ការ​រុករក​ចម្បង

អែលឌើរ រ៉ូបឺត ឌី ហែល បានទទួលមរណកាលនៅជន្មាយុ ៨៥ឆ្នាំ

អែលឌើរ រ៉ូបឺត ឌី ហែល បានទទួលមរណកាលនៅជន្មាយុ ៨៥ឆ្នាំ

លោក​មាន​ភរិយា និង​គ្រួសារ​នៅ​ជុំវិញ​ពេល​លោក​ទទួល​មរណកាល​នោះ ។

រ៉ូបឺត ឌីន ហែល បាន​កើត​នៅ​ទីក្រុង នូវ យ៉ោក​នៅ​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ ១៩៣២ ។ លោក​បាន​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ យូថាហ៍ ហើយ​បាន​ទទួល​កម្រិត​អនុ​បណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ពី​សាកល​វិទ្យាល័យ ហាវើត ។ លោក​បាន​បម្រើការ​ជា​អ្នក​បើក​យន្តហោះ​ចម្បាំង​នៅ​ក្នុង​កងទ័ព​ជើង​អាកាស​សហរដ្ឋ​អាមេរិក​ផងដែរ ។ លោក​បាន​រៀបការ​នឹង ម៉ារី ក្រានដល ហើយ​ពួក​លោក​មាន​កូន​ប្រុស​ពីរ​នាក់ ។ 

  Downloadable 1080 HD Elder Robert D. Hales video for journalists

អែលឌើរ ហែល ត្រូវ​បាន​គាំទ្រ​នៅ​ថ្ងៃទី ២ ខែ​មេសា ឆ្នាំ ១៩៩៤ ចូល​ក្នុង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​បាន​ទទួល​ការ​ហៅ​របស់​លោក​ជា អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ នៅ​ថ្ងៃ​ទី ៤ ខែ​មេសា ឆ្នាំ ១៩៧៥ ។ ក្នុង​នាម​ជា​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ​ដំបូង ​លោក​បាន​បម្រើ​ជា​ជំនួយការ​មួយ​រូប​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​ក្រោយ​មក​ជា​សមាជិក​មួយ​រូប​នៃ​កូរ៉ុម​ទី​មួយ​នៃ​ពួក​ចិតសិប​នាក់ ។ លោក​បាន​ធ្វើ​ជា​ប៊ីស្សព​ជា​អធិបតី​នៃ​សាសនាចក្រ​ចាប់​ពី​ខែ មេសា ឆ្នាំ ១៩៨៥ រហូត​ដល់​លោក​ត្រូវបាន​ហៅ​ជា​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ។

ប្រធាន ហិនរី ប៊ី អាវរិង ជា​សមាជិក​នៃ​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍ថា « លោក​បាន​រស់​នៅ​តាម​ទីបន្ទាល់​របស់​លោក » ។ « លោក​ស្គាល់​ព្រះ ។ លោក​ពិតជាស្គាល់​ព្រះអង្គ​សង្រ្គោះ ហើយ​លោក​ស្រឡាញ់​ព្រះអង្គ​សង្រ្គោះ ។ … ហើយ​លោក​ប្រព្រឹត្ត​ដូចជា​ព្រះ​គង់​នៅ​ជិត ព្រះ​វរ​បិតា​សួគ៌គង់​នៅ​ជិត​បង្កើយ » ។ 

ការ​ហៅ​ឲ្យ​បម្រើ​ជា​សាវកគឺ​ត្រូវ​ធ្វើ​ជា « សាក្សី​ពិសេស​របស់​ព្រះយេស៊ូវ​គ្រីស្ទ » នៅ​ក្នុង​ពិភពលោក​ទាំងមូល ។ អែលឌើរ ហែល បានបង្រៀន​ថា, « បើ​យើង​នឹង​មាន​សេចក្ដីជំនឿ​ទៅ​លើ​ព្រះអង្គសង្គ្រោះ​របស់​យើង នោះ​ទ្រង់​នឹង​ទត​មើល​យើង​តាម​ការ​សាកល្បង និង​ទុក្ខ​លំបាក​របស់​យើង ហើយ​យើង​នឹង​អាច​ស៊ូទ្រាំ​ដល់​ទីបញ្ចប់ ហើយ​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ទ្រង់​បន្ទាប់ពី​ការ​សាកល្បង​ខាង​ជីវិត​រមែង​ស្លាប់​នេះ ។ ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ស្គាល់ និង​ស្រឡាញ់​យើង​ម្នាក់ៗ ។ ទ្រង់​មាន​ព្រះទ័យ​ចង់​ប្រទាន​ពរ​ដល់​យើង​យ៉ាង​ខ្លាំង បើ​យើង​នឹង​មក​រក​ទ្រង់ ។

ទាញយក​រូបថត

Read more about the life and ministry of Elder Robert D. Hales

ពី​មុន​ការ​ហៅ​របស់​ទ្រង់​ក្នុង​នាមជា​អ្នក​មានសិទ្ធិ​អំណាច​ទូទៅ អែលឌើរ ហែល បាន​បម្រើ​ជា​អ្នកតំណាង​ប្រចាំ​ភូមិភាគ​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ ពិនិត្យ​មើល​លើ​ក្រុមជំនុំ​របស់សាសនាចក្រ​ជាច្រើន ។ លោក​បាន​បម្រើ​ជា​ប្រធាន​សាខា, ជាប៊ីស្សព ( បីដង ), ទីប្រឹក្សា​ជាន់​ខ្ពស់ និង ទីប្រឹក្សា​របស់​ប្រធាន​ស្ដេក, និង​តំណែង​ដែល​មាន​ការ​ទទួលខុសត្រូវ​សំខាន់ៗ​ជា​ច្រើន​ទៀត​ផងដែរ ។ លោក​បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម​ទីក្រុង​ឡុង​ប្រទេស​​អង់គ្លេស នៅ​ដើម​ឆ្នាំ​១៩៧០ ហើយ​ធ្លាប់​បាន​បម្រើ​ជា​ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈ​ប្រធាន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ ។

ប្រធាន អាវរិង មានប្រសាសន៍​ថា « អែលឌើរ ហែល គឺ​ជា​ស្ថាបនិក​មនុស្ស » ។ « លោក​បាន​ជួយ​មនុស្ស​ជាច្រើន​ដោយ​ស្ងាត់ៗ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ។ នៅពេល​លោក​ឃើញ​ថា​មាន​មនុស្ស​ម្នាក់​ត្រូវ​ការ​ជំនួយ លោក​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​ភ្លាម ។

ពី​មុន​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ក្នុង​សាសនាចក្រ​ពេញម៉ោង អែលឌើរ ហែល មាន​អាជីព​ខាង​ជំនួញ​ដ៏​ល្បីល្បាញ ដោយ​បាន​បម្រើការ​ក្នុង​តំណែង​ប្រតិបត្តិ​ឲ្យ​ក្រុមហ៊ុន​ជាតិ​ធំៗ​ចំនួន​បី ។ ប្រធាន អាវរិង បាន​ពិពណ៌នា​អំពី​អែលឌើរ ហែល ជា​អ្នកជំនួយ « ដ៏​ល្បីល្បាញ » ដែល​មាន « ញាណ » និង​ភក្ដីភាព ហើយ​មាន​ « សមត្ថភាព​អាច​មើល​ធ្លុះ​ចិត្ត​មនុស្ស » ។  

សាសនាចក្រ​នឹង​ប្រកាស​​ព័ត៌មាន​ពិស្តារ​អំពី​ការរៀបចំ​ពិធី​បុណ្យសព្វ​នៅពេល​ក្រោយ ។ សាសនាចក្រ​ពុំទាន់​កំណត់​នៅឡើយ​ទេពី​ពេលវេលា​ដើម្បី​បំពេញតំណែងនៅទំនេរ​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​​នោះ ។

សមានទុក្ខ​អាច​ត្រូវ​បាន​ចែកចាយ​នៅលើElder Robert D. Hales Facebook